គម្រោងNFT Azuki ទើបបានដេញថ្លៃ NFT Skateboard របស់ខ្លួនបានក្នុងតម្លៃ 309 ETH

Azuki NFT collection គឺជា NFT ដែលជារូបមួយចំហៀងអាចយកទៅដាក់ជារូប Profile ហើយបានទទួលសិទ្ធិពិសេសផ្សេងៗជាមួយនឹងគម្រោង Azuki របស់គេ។​កាលពីម្សិលមិញនេះគម្រោងនេះបានបើកអោយដេញថ្លៃដើម្បីទិញ Skateboard មាសដែលជា NFT អ្នកដែលមានសិទ្ធិដេញថ្លៃដើម្បីទិញបានគឺមានតែអ្នកដែលមានNFT Azuki តែប៉ុណ្ណោះ។ ហើយការដេញថ្លៃបានបញ្ចប់ក្នុងតម្លៃ 309 ETH ឬ $ 404,000។ តម្លៃនេះគឺតម្លៃដ៏ថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Skateboard។

Azuki NFT

ហេតុអ្វីបានជាវាថ្លៃយ៉ាងនេះ? ព្រោះអ្នកដែលបានឈ្នះពីការដេញថ្លៃនេះនឹងអាចបានSkateboard ដែលធ្វើពីមាសពិតប្រាកដមែនដោយអ្នកដែលឈ្នះត្រូវដុត NFT ដែលខ្លួនមានដើម្បីប្តូរយកSkateboard ពិតប្រាកដហើយកាន់តែពិសេសជាងនេះគឺ Azuki បានប្រើបច្ចេកទេសមួយដែលហៅថា Physical Backed Token(PBT)ដោយបង្កប់ BEAN Chip ទៅជាមួយ Skateboard មួយនោះបើសិនជាថ្ងៃអនាគតគេចង់ដឹងថាតើ Skateboard មួយនេះជារបស់នរណាគេគ្រាន់តែ Scan Chip នឹងទៅគេនឹងដឹងតែម្តង ហើយ បើសិនជាម្ចាស់ដើមចង់លក់គឺគ្រាន់តែ Scan ហើយចាយលុយគឺអាចលក់បានតែម្តង។

Azuki Skateboard

ប្រភព: https://nftevening.com/azuki-auctions-golden-skateboard-nft-for-record-breaking-309-eth/