Reddit NFTs ឡើងថ្លៃបន្ទាប់ពីមានអ្នកប្រើប្រាស់ជាង1 លានអ្នកបានបើក Wallet ក្នុង Reddit

មិនមែនជាដំបូន្មាននៃការវិនិយោគ។

ចំនួនទឹកលុយនៃការជួញដូរ NFT របស់ Reddit បានឡើងដល់ទៅ 799% ក្នុងថ្ងៃនេះបន្ទាប់ពីមានដំណឹងថា Reddit នឹងចាប់ផ្តើមយក NFT នេះទៅប្រើប្រាស់ក្នុងមុខងារផ្សេងក្នុង Reddit។ គួរអោយដឹងផងដែរថា NFT នេះគឺនៅក្នុង Blockchain Polygon ហើយកាលពីអាទិត្រមុនមានការបើក Wallet ថ្មីក្នុង NFT ឡើងដល់ទៅជាង 3 លាន Wallet ដើម្បីរងចាំគម្រោងមួយនេះ។សព្វថ្ងៃ NFT នេះមានលក់ក្នុង Opensea។ NFT របស់ Reddit មានការទិញលក់បានគិតជាលុយបានដល់ទៅ 1.95 លានដុល្លារកាលពី 24 ម៉ោងកន្លងមកនេះ។ NFT ដែលមានតម្លៃថ្លៃជាងគេមួយរបស់ Reddit ដែលបានលក់ចេញក្នុងថ្ងៃនេះគឺ Spooky Season Avatar លក់ក្នុងតម្លៃ 18 ETH ឬ 24,150 $។

គួរអោយដឹងផងដែរថាNFT របស់ Reddit ទាំងអស់នោះអ្នកប្រើប្រាស់អាចយកទៅដាក់ជារូបProfile បានក្នុង Reddit។

NFT របស់ Reddit ទាំងអស់មានចំនួន 2.9 លាន NFT Avatar។ NFT ខ្លះដែលជា Premium NFT ,Reddit បានដាក់លក់ក្នុងតម្លៃ 10$ ទៅ 100$ មានចំនួន 86,000 NFT។ ហើយ NFT ផ្សេងខ្លះទៀត Reddit ចែក Freeដល់អ្នកប្រើប្រាស់ដែលសកម្មក្នុងសហគមន៏របស់ Reddit។រីឯ Reddit NFT ដែលបង្កើតដោយ Meme Team, The Singularity, Aww Friends, និង Drip Squad គឺបានចែកដោយ Free ទៅកាន់អ្នកប្រើប្រាស់ដែលសកម្ម។ មិនតិចជាង 2.8 លាន Reddit NFT ទេដែលកំពុងដាក់លក់ខ្លះមានតម្លៃថោកជាងពេលដែលគេទិញដំបូង និង ខ្លះទៀតក៏មានតម្លៃថ្លៃផងដែរ។

ប្រភព: https://decrypt.co/112783/reddit-nfts-surge-as-polygon-based-avatars-reach-millions-of-new-users