តោះមកស្គាល់ Coin និង Token របស់ Crypto Exchange ដែលគួរអោយចាប់អារម្មណ៏

Not Financial Advice – មិនមែនជាដំបូន្មានហិរញ្ញវត្ថុ

Crypto Exchange ឬ Centralized exchange គឺជា Platform (វេប ឬ កម្មវិធីទូរស័ព្ទ) ដែលអាចអោយយើងយកលុយដុល្លារទៅទិញគ្រីបតូ ផ្សេងៗបាន។ Platform ទាំងអស់នេះក៏មានToken ឬ Coin របស់ខ្លួនដែរ ដើម្បីយកមកប្រើប្រាស់ជាតម្លៃជើងសារពេលយើងជួញដូរគ្រីបតូក្នុងPlatformរបស់គេ ហើយ Platform ខ្លះទៀតក៏មានBlockchain ខ្លួនគេហើយប្រើCoin ខ្លួនដើម្បីបង់ថ្លៃ Gas fee (ថ្លៃជើងសារពេលធ្វើការវេរលុយក្នុង Blockchain)។​ ថ្ងៃនេះយើងនឹងមកស្គាល់ពីCoin និង Token របស់Exchange ទាំង6នៅខាងក្រោមនេះទាំងអស់គ្នា។

  1. BNB
bnb

BNB គឺជាCoin របស់Exchange ឈ្មោះBinance ឈរលំដាប់លេខ1ក្នុង Coinmarketcap ក្នុងប្រភេទExchange Coin។ យើងអាចប្រើវាបង់ថ្លៃ Gas fee នៅក្នុង Binance Chain បាន។អ្នកទាំងអស់គ្នាក៏អាចយកវាទៅStake ដើម្បីយកការប្រាក់។លើសពីនឹងអ្នកទាំងក៏អាចយកវាទៅយកចូលរួមLaunchpad របស់ Binance ដើម្បីមានសំណាងបានទិញToken ថ្មីៗក្នុងតម្លៃថោកផងដែរ។

2. FTT

FTT

FTT ជាToken របស់ Exchange ដែលមានឈ្មោះថា FTX។ យើងអាចប្រើវាដើម្បីបញ្ចុះតម្លៃជើងសារពេលជួញដូរក្នុងFTX, ប្រើដើម្បីបានទិញToken ថ្មីក្នុងFTX, ប្រើដើម្បីទទួល Airdrop ពី Platform Serum, ប្រើដើម្បីដកToken ដោយមិនអស់លុយទៅកាន់ Ethereum chain, ប្រើដើម្បីទទួលភាគរយពីការreferral បានច្រើនជាងមុន។

3. OKB

OKB

OKB ជាCoin របស់Exchange ឈ្មោះថា Okex។ យើងអាចប្រើវាដើម្បីទទួលបានការបញ្ចុះតម្លៃជើងសារពេលធ្វើការជួញដូរក្នុង Okex, ប្រើដើម្បីបង់ថ្លៃGas fee ក្នុង Okchain ប្រើដើម្បីមានសិទ្ធិទិញcoin ក្និងតម្លៃថោកពេលlist ដំបូងក្នុង Project Jump Start។

4. HT

HT

HT ជាCoin របស់Exchange ឈ្មោះថា Houbi Global។ យើងអាចប្រើវាដើម្បីទទួលបានការបញ្ចុះតម្លៃជើងសារពេលធ្វើការជួញដូរក្នុង Huobi Global, ប្រើដើម្បីបង់ថ្លៃGas fee ក្នុង Heco chain ប្រើដើម្បីមានសិទ្ធិទិញcoin ក្និងតម្លៃថោកពេលlist ដំបូងក្នុង Prime list។

5. KCS

kcs
KCS

KCS ជាCoin របស់Exchange ឈ្មោះថា Kucoin។ យើងអាចប្រើវាដើម្បីទទួលបានការបញ្ចុះតម្លៃជើងសារពេលធ្វើការជួញដូរក្នុង Kucoin, ប្រើដើម្បីបង់ថ្លៃGas fee ក្នុង KCC chain ប្រើដើម្បីមានសិទ្ធិទិញcoin ក្និងតម្លៃថោកពេលlist ដំបូងក្នុង Kucoin Spotlight។

6. GT

GT

GTជាCoin របស់Exchange ឈ្មោះថា Gate.io។ យើងអាចប្រើវាដើម្បីទទួលបានការបញ្ចុះតម្លៃជើងសារពេលធ្វើការជួញដូរក្នុង gate io, ប្រើដើម្បីបង់ថ្លៃGas fee ក្នុង Gate chain ប្រើដើម្បីមានសិទ្ធិទិញcoin ក្និងតម្លៃថោកពេលlist ដំបូងក្នុង Startup។