អ្នកប្រើMetamask ក្នុង Iphone ឆាប់អានភ្លាម

ថ្មីៗនេះកាលពីថ្ងៃទី 17, មេសា មានអ្នកប្រើ Metamask លើទូរស័ព្ទIphone ម្នាក់បានបាត់បង់លុយអស់ 132.86 ETH($402,988) និង 252,400 USDT សរុប ជាង​ $655,388។ ដំបូងលោកទទួលបានសារពីក្រុមហ៊ុន Apple អោយប្តូរPassword ព្រោះជនល្មើសកំពុងតែ រាវPassword ដោយបញ្ចូលPassword ខុសជាច្រើនដង។ ក្រោយទទួលសារជាច្រើនដងពីក្រុមហ៊ុន Apple ចុងក្រោយលោកក៏ទទួលបានការ Call ពីជនល្មើសបន្លំខ្លួនជាក្រុមហ៊ុន Apple (Spoofed caller ID) ដោយសុំOne Time Password លេខកូដ6ខ្ទង់។ដោយជនរងគ្រោះគិតថាការCall គឺពិតជាក្រុមហ៊ុនApple មែនលោកក៏សម្រេចចិត្តអោយលេខកូដ6 ខ្ទង់នោះទៅអោយជនល្មើស។ ជនល្មើសពេលបានលេខកូដនោះហើយគេក៏យកទៅស្នើសុំReset Password របស់ Icloudហើយជនល្មើសក៏បានមានសិទ្ធិចូលមើលទិន្នន័យនៅក្នុង Icloud នោះ។សួរថាហេតុអ្វីបានទាក់ទងនឹងMetamask ពិតណាស់នៅពេលអ្នកបើកIcloud backup for app data របស់Iphone ទូរស័ព្ទរបស់អ្នកនឹងធ្វើការរក្សាទិន្នន័យទាំងអស់របស់Application អ្នកចូលIcloudរួមទាំងSeed Phrase របស់Metamask ផងដែរ ដែលធ្វើអោយពេលមាននរណាម្នាក់ចូលIcloud អ្នកបាននោះមានន័យថាគេអាចBackup seed phrase នោះចូលទូរស័ព្ទគេផងដែរ។

វិធីការពារមិនអោយមានការBackup ទិន្នន័យចូលIcloud មានពីរដូចខាងក្រោម:

  1. បិទBackup icloud ចំពោះApp ណាមួយដែលចង់បិទ: Settings > Profile > iCloud > Manage Storage > Backups. ហើយចុចButton បិទចំពោះApp(Metamask) ដែលអ្នកចង់បិទ។
  2. បិទBackup icloud ចំពោះគ្រប់ App: Settings > Apple ID/iCloud > iCloud > iCloud Backup