មកស្គាល់គម្រោង NFT Moonbirds តម្លៃ 200លានដុល្លារដែលកំពុងឈរតំណែងលេខ1 ក្នុង Opensea

Not Financial Advice – មិនមែនជាដំបូន្មានហិរញ្ញវត្ថុ

ថ្ងៃនេះបើអ្នកចូលវេបសាយលក់រូប NFT ដែលមានឈ្មោះថា Opensea អ្នកប្រាកដជាបានឃើញProject មួយឈ្មោះថា Moonbirds (រូបសត្វទីទុយបែបPixel) នៅលើគេបង្អស់ដែលសព្វថ្ងៃ មានតម្លៃជួញដូរសរុបចំនួន 38,200ETH ដែលគិតជាលុយដុល្លារគឺ ជាង 200លានដុល្លារ ហើយតម្លៃទាបជាងគេបំផុតគឺ 20.35 ETH ឬ $59,751។ គម្រោងនេះមានចំនួនរូបសរុបចំនួន 10,000 រូប តម្លៃបើកលក់ដំបូងក្នុងវេបសាយរបស់គេ គឺ 2.5 ETH$7,341។​ តម្លៃដែលបានលក់ចេញថ្លៃបំផុតគឺ 110ETH ឬ $323,272។

រូបរបស់គម្រោងmoonbirds

NFT ជាគម្រោងរបស់ក្រុមការងារដែលមានឈ្មោះថា PROOF Collective ដែលមានម្ចាស់គម្រោងឈ្មោះថា Kevin Rose ដែលលោកធ្លាប់ជាប់ឈ្មោះជា Top 25 Most Influential people on The web របស់កាសែត TIME។​ លោកក៏ជា Top 25 Angel Investor របស់ Bloomberg ផងដែរ។

លោកGary Vaynerchuk ដែលជាបុគ្គលមានឈ្មោះល្បីលើបណ្តាញសង្គម និង ជាអ្នកវិនិយោគផងដែរ ក៏បានទិញរូបNFT នេះដល់ទៅ4រូបផងដែរ។

សម្រាប់ពេលអនាគតគម្រោងNFT នេះនឹងទៅជាយ៉ាងណាក៏អត់ទាន់មានអ្នកដឹងដែរ។

ប្រភព:

https://opensea.io/collection/proof-moonbirds

វេបផ្លូវការរបស់គម្រោង Moonbirds