Binance បានបើកអោយជួញដូរកាក់ NTRN

Binance បានប្រកាសបើកអោយធ្វើការទិញលក់កាក់ NTRN (Neutron) ក្រោយពេលមិនបានប្រកាសបើកអោយជួញដូរកាក់ថ្មីៗអស់មួយរយ:ធំ។គូរកាក់ដែលអាចធ្វើការជួញដូរបានមានដូចជា NTRN/BTC, NTRN/USDT, NTRN/BNB ដោយអ្នកដែលមានកាក់នេះអាចវេរមកលក់ក្នុង Binance បានហើយរីឯអ្នកដែលមានបំណងដកកាក់នេះគឺត្រូវរងចាំដល់ថ្ងៃទៅ 11 ម៉ោង 7 ល្ងាច។ហើយ Binance ក៏អនុញ្ញាត្តិអោយយកកាក់នេះទៅបញ្ចាំនៅ2 ថ្ងៃទៀត។ការដាក់អោយជួញដូរកាក់នេះគឺត្រូវបាន Binance ចាត់ទុកចូលទៅក្នុង Seed Tag ដែលមានន័យថាមុនអ្នកវិនិយោគអាចជួញដូរកាក់នេះបានអ្នកវិនិយោគចាំបាច់ត្រូវបានជាប់ពីការធ្វើតេស្តជារៀងរាល់ 90 ថ្ងៃម្តងរបស់ Binance ដើម្បីអោយអ្នកវិនិយោគយល់អោយច្បាស់ពីហានិភ័យពីកាក់គ្រ៊ីបតូមុននឹងធ្វើការវិនិយោគ។

Neutron(NTRN) គឺជាគម្រោងសម្រាប់អ្នកអភិវឌ្ឃន៏ដើម្បីសាងកម្មវិធីឆ្លង Blockchain កាន់តែងាយស្រួលនៅក្នុង Inter-Blockchain Communication Protocol (IBC) និង ផ្តល់ជូននៅសុវត្ថិភាពជូនកម្មវិធី Defi ផ្សេងៗ។គម្រោងនេះធ្លាប់ទទួលបានការវិនិយោគ 10 លានដុល្លារដែលដឹកនាំដោយ Binance Labs និង CoinFund។

ប្រភព៖

Binance