នាយកប្រតិបត្តិរបស់ Ripple (XRP) បានដាស់តឿនថា រដ្ធាភិបាលសហរដ្ធអាមេរិកអាចកំពុងរកវិធីរករឿងក្រុមហ៊ុន Tether (USDT)

ក្នុងកិច្ចសន្ទនារវាងលោក Chris Vasquez លោក Brad Garlinghouse ដែលជា CEO របស់ Ripple បាននិយាយដាស់តឿនដល់ក្រុមហ៊ុន Tether ដែលជាក្រុមហ៊ុននៅពីក្រោយកាក់ USDT។គាត់បាននិយាយថា រដ្ធាភិបាលសហរដ្ធអាមេរិកកំពុងរកវិធីរករឿងក្រុមហ៊ុន Tether ។ហើយលោកបានបន្ថែមថា Tether គឺជា Ecosystem សំខាន់មួយនៅក្នុងគ្រ៊ីបតូហើយគាត់មិនអាចស្រមៃថានឹងមានរឿងអ្វីកើតឡើងបើសិនជារឿងដែលគាត់គិតបានកើតឡើង។តាមទិន្នន័យរបស់ CoinGecko បានអោយដឹងថា USDT មាន Marketcap ដល់ទៅ 111 ពាន់លានដុល្លារ។

លោក Garlinghouse បានអោយដឹងថាពេលដែល SEC ប្តឹង Ripple គឺជាពេលដែលខ្មៅងងឹតមួយរបស់ Ripple ហើយលោកបានប្រាប់អោយបុគ្គលិកទាំងអស់ដឹងពីរឿងនេះផងដែរហើយពេលដែលដឹងថា Ripple ឈ្មះក្តីមួយផ្នែកជាមួយ SEC គឺលោកបានយំស្រក់ទឹកភ្នែក។

ប្រភព: u.today