Binance បានបើកសេវាកម្មជួញដូរកាក់ Stable Coin ថ្មីឈ្មោះ FDUSD

កាលពីព្រឹកមិញនេះ Binance បានបើកជួញដូរកាក់ Stable Coin ថ្មីឈ្មោះ FDUSD ,First Digital USD និងផ្តល់ជូននៅសិទ្ថិពិសេសដោយជួញដូរគូរកាក់Stable Coin នេះដោយមិនគិត Fee ទៀតផងតែមានពេលកំណត់។កាក់ FDUSD បង្កើតដោយក្រុមហ៊ុន First Digital ដែលបានចុះបញ្ជីនៅក្នុងទីក្រុងហ៊ុងកុង។

គូរកាក់ដែលអ្នកអាចជួញដូរដោយមិនអស់ Fee ក្នុងពេលកំណត់មានដូចជា FDUSD/BNB, FDUSD/USDT, និង FDUSD/BUSD និងគូរកាក់ក្នុង Future Trading មួយចំនួនទៀត។Binance ប្រើប្រាស់កាក់ FDUSD នេះដោយសារតែមានពាក្រអាស្រូវជាមួយនឹងកាក់ TUSD ដែលមានគេនិយាយថា Justin Sun គឺជាបុគ្គលនៅពីក្រោយកាក់ TUSD នេះតែ Justin Sun បានចេញមកបដិសេធរួចហើយ។គួរអោយដឹងផងដែរថា Binance បានឈប់ប្រើកាក់ Stable Coinរបស់ខ្លួនដែលមានឈ្មោះថា BUSD ដោយសារតែស្ថាប័នហិរញ្ញវត្ថុសហរដ្ធអាមេរិក PAXOS ឈប់ផ្តល់សេវាកម្មបង្កើតកាក់ Stable Coin ថ្មីជូន Binance។

ប្រភព:

https://www.theblock.co/post/241443/binance-lists-fdusd