កាក់ឈ្មោះ NFD របស់​Defi Protocol មួយបានធ្លាក់ដល់ទៅ 99% ក្រោយរងគ្រោះ FlashLoan

FlashLoan គឺជាវិធីសាស្ត្រខ្ចីភ្លាម សង ភ្លាមក្នុង Smartcontract តែមួយ ឬ ការបញ្ជាខ្ចីតែមួយ។ កាលពីម្សិលមិញនេះមាន Defi Protocol មួយដែលជាម្ចាស់គម្រោងកាក់ NFD បានទទួលរងគ្រោះតាមលក្ខណ flashloan នេះដែលបានធ្វើអោយខាតបង់លុយអស់ 1.25 លានដុល្លារ ហើយ តម្លៃកាក់ NFD ក៏បានធ្លាក់ដល់ទៅ 99% ផងដែរពី 0.01$ សល់ 0.0001 $។

Certik បានអោយដឹងថា hacker បានបង្កើតSmartContract ហើយបានប្រើ Function addMember() ដើម្បីបន្ថែមសមាជិករួចចាប់ផ្តើមធ្វើការវាយប្រហារចំនួន3 លើកជាប់គ្នា។ ដោយវាបានខ្ចីកាក់ wBNB ចំនួន 250 wBNB ហើយប្តូរទៅជា កាក់ NFD ដើម្បីទៅយក Airdrop ពេលបានAirdrop រួចរាល់វាក៏ប្តូរកាក់តាំងអស់នោះទៅជា wBNB វិញ ធ្វើអោយវារកបាន4481 BNB ។Hacker យក 4481BNB ទោ សងវិញចំនួន 250 BNB ហើយសល់ប៉ុន្មានវាវេរទៅ Tornado cash ដើម្បីកុំអោយគេដឹងថាខ្លួនជានរណាគេ។ Certik បានអោយដឹងថា Hacker នេះគឺបាក់ព័ន្ធនឹងករណីរបស់ N3DR ផងដែរ។

ប្រភព: https://cointelegraph.com/news/defi-protocol-token-nfd-crashes-by-99-after-a-flash-loan-attack