ហ្គេមរត់បានលុយ StepN ក្នុងSolana មានអ្នកលេងកើនដល់ 2.3 លាននាក់ហើយ

StepN គឺជាហ្គេមដែលធ្វើអោយការរត់របស់អ្នកមិនមែនត្រឹមតែជាការហាត់ប្រាណតែវាជាការយកញើសប្តូរជាលុយចង់ដឹងពត៍មានបន្ថែមអាចចួលរួមក្រុមTelegram មួយនេះព្រោះមានបងប្អូនខ្មែរយើងដែលបានលេងStepNច្រើនគួរសមក្នុងក្រុមមួយនឹង។ ហើយមកដល់ថ្ងៃនេះStepN មានអ្នកលេងកើនដល់ 2.3 លាននាក់ហើយបើគិតចាប់ពីថ្ងៃដែលវាបើកអោយលេងដំបូង នៅខែ 12 ឆ្នាំ2021កន្លងមក។

ម្ចាស់Project បានមានប្រសាសន៏ដូចខាងក្រោម:

ពួកយើងពិតជាមានសំណាងដែលអាចនិយាយបានថាកំណើននៃអ្នកលេងពិតជាខ្លាំងនឹកស្មានមិនដល់។មិនដល់6ខែផងពួកយើងមានអ្នកលេងដល់ទៅ 2.3 លាននាក់នៅជុំវិញពិភពលោក ហើយបានទាក់ទាញអ្នកលេងថ្មី កន្លះលាននាក់ជារៀងរាល់ថ្ងៃ។

StepN គឺជាហ្គេមដែលអ្នកចាំបាច់ត្រូវមាន NFT ដែលជាស្បែកជើងហើយអ្នកអាចយកវាទៅ ដើរ ឬ រត់ដើម្បីបានToken មកវិញជា GST(Green Satoshi Token ) និង GMT(Green Metaverse Token )​។
តម្លៃ GMT ឡើងដល់ទៅ 31000%

GMT ត្រូវបានបើកលក់ដំបូង នៅខែ មីនា ហើយវាបានធ្វើកំណត់ត្រា ជា Token ដែលមានការទិញលក់ច្រើនជាងគេ ដែលយកឈ្នះ ទាំងCoin ធំៗដូចជា Bitcoin និង Ethereum។គួរដឹងផងដែរថា GST ជាUtility Token(យកវាទៅប្រើប្រាស់ក្នុងហ្គេម) ហើយ GMT ជាGovernance Token (ជាToken គោលរបស់Platform)។

អ្នកវិភាគបានអោយដឹងថា ភាពទាក់ទាញនិងភាពល្បីល្បាញរបស់ StepN អាចជួយអោយតម្លៃ GMT កាន់តែមានតម្លៃ។

ទោះបីជាStepN មិនមែននេះហ្គេមដំបូងដែលរត់បានលុយយ៉ាងណាក្តីតែវាគឺជាហ្គេមមួយដែលបានទទួលស្គាល់ទាំង អ្នកលេង Crypto និង អ្នកលេងទូទៅ។ StepN នឹងព្យាយាមបន្តការអភិវឌ្ឈបន្តទៀតក្នុងវិស័យសុខភាព​ និង ការហាត់ប្រាណ។

Game Stepn

ប្រភព: https://coinfomania.com/stepn-hits-2-3-million-active-users/