Paypal បានចេញកាក់ Stable Coin របស់ខ្លួនដែលមានឈ្មោះថា PYUSD
Stable Coin គឺជាកាក់ដែលមានតម្លៃ 1$ កាក់នេះវាបានជួយសម្រួលដល់អ្នកវិនិយោគយ៉ាងខ្លាំងព្រោះពួកគេអាចកាន់កាក់ដែលមានតម្លៃថេរមិនមានការប្រែប្រួលខ្លាំង។យ៉ាងណាមិញកាក់ Stable Coin ក៏មិនមែនសុទ្ធតែល្អនោះទេព្រោះក៏មានកាក់ Stable Coin ខ្លះមិនអាចរក្សាមួយដុល្លារផងដែរឧទាហរណ៏កាក់ UST របស់ Terraform។ថ្ងៃនេះ Paypal ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់លំដាប់ពិភពលោកបានប្រកាសដាក់អោយប្រើកាក់ Stable Coin ដែលចេញដោយ Paxos Trust Company ឈ្មោះ PYUSD របស់ខ្លួន។ដោយកាក់ Stable Coin នេះអ្នកប្រើប្រាស់ Paypal អាចប្រើក្នុងការទូទាត់សាច់ប្រាក់ក៏ដូចជាដូរទៅរូបិញ្ញប័ណ្ណផ្សេងៗផងដែរ។ ហើយ Blockchain ដែលកាក់ Stable Coin នេះប្រើប្រាស់គឺ Ethereum – ERC 20។កាក់ Stable Coin នេះនឹងត្រូវបានដាក់អោយប្រើប្រាស់ក្នុង App Venmo ឆាប់ៗខាងមុខនេះ។
គម្រោង Dapp ឈ្មោះ Cypher Protocol ក្នុង Blockchain Solana ត្រូវបានផ្អាកដំណើរការដោយសារគម្រោងនេះត្រូវបានចោរវាយប្រហារដោយចោរបានយកកាក់បាន 38,530 Solana, និង 123,184 USD សរុបប្រមាណ 1,035,203 ដុល្លារ។
គម្រោង Steadefi ត្រូវបានចោរវាយប្រហារដែលធ្វើអោយកាក់ទាំងអស់ក្នុងគម្រោងនេះកំពុងប្រឈមនឹងហានិភ័យដែលគិតជាទឹកប្រាក់ចំនួន 334,000 $។
ប្រភព: