រឿងអាស្រូវរបស់ Huobi ប៉ះពាល់ដល់តម្លៃកាក់ USDT
USDT គឺជាកាក់ Stable Coin ដែលមានតម្លៃ 1$ ហើយមានតួលេខទីផ្សារធំជាងគេទាំងអស់បើធៀបជាមួយកាក់ Stable Coin ដ៏ទៃ។រឿងបានកើតឡើងកាលពីរបីថ្ងៃកន្លងមកនេះដែលមានទិន្នន័យជះលក់កាក់USDT យ៉ាងច្រើន។តាមការវិភាគរបស់លោក Adam Cochran បានអោយដឹងថាការលក់កាក់ USDT គឺអាចមានការពាក់ព័ន្ធជាមួយលោក Justin Sun ដែលម្ចាស់គ្រ៊ីបតូ Exchange ឈ្មោះ Huobi។ Adam បានអោយដឹងថាការលក់កាក់ដ៏ច្រើននោះគឺអាចចាប់ផ្តើមពី Binance ហើយបើយោងតាមព្រឹត្តិការណ៏ដែលកើតឡើងពីអតីតគឺជាទូទៅ Binance គឺដឹងរឿងមុនគេទាំងអស់ដូចក្នុងករណីកាក់ FTT របស់ FTX, Binance ក៏បានលក់មុននឹងកាក់នេះគ្មានតម្លៃដែរ។
ហេតុអ្វីបានជា Huobi ជះផលប៉ះពាល់ដល់កាក់ USDT?
ទីមួយយើងមកស្គាល់សេវាកម្មមួយរបស់ Tron ដែលមាន Justin Sun នៅពីក្រោយនោះគឺសេវាដាក់កាក់ USDT ដើម្បីទទួលបានការប្រាក់ដែល Tron ហៅកាក់ថ្មីនោះថា stUSDT។ Tron បានអោយដឹងថាខ្លួនមានអ្នកវិនិយោគលើសេវាកម្មនេះដល់ទៅ 351,380 នាក់តែតាមតួលេខក្នុង Blockchain បានរកឃើញថា 98% នៃកាក់ stUSDT គឺជារបស់ Justin Sun និង Huobiហើយរាល់ពេលដែលមានការ Stake កាក់ USDT កាក់ទាំងនោះនឹងចូលជា Huobi deposit Address។ហើយតួលេខកាក់ USDT ទាំងអស់ដែលមានក្នុង Huobi កំពុងតែមានការសង្ស័យពីអ្នកវិនិយោគដោយអ្នកវិនិយោគគិតថាកាក់ពួកគេសរុបអាចមានដល់ទៅ 631 លានដុល្លារក្នុង Huobi តែការពិតមានតែ 90 លានដុល្លារតែប៉ុណ្ណោះ។បញ្ហានេះបានធ្វើអោយ Huobi មានបញ្ហាដែលអាចធ្វើអោយអ្នកវិនិយោគបុកដកកាក់តែHuobi នឹងដោះស្រាយយ៉ាងណាយើងនៅចាំមើលបន្តទៀត និង រឿងមួយទៀតដែលអ្នកវិនិយោគព្រួយបារម្ភគឺអ្នកដឹកនាំធំរបស់ Huobi កំពុងត្រូវបានអ្នកវិនិយោគសង្ស័យថាត្រូវបានចិនចាប់ឃុំខ្លួន។ដល់ពេលនេះអ្នកដែលមានកាក់ក្នុង Huobi ខ្ញុំណែនាំអោយវេរទៅទុកក្នុង Crypto Exchange ដ៏ទៃសិនឬក៏ទុកក្នុង Hardware wallet ក៏បាន។
ប្រភព: