ចំនួនកាក់ដែលចោរបានលួចរួចយកទៅសម្អាតកើនដល់ 7 ពាន់លានដុល្លារ

ក្រុមហ៊ុនវិភាគទៅលើ Blockchain, Elliptic វាចេញរបាយការណ៏ទាក់ទងនឹងករណីចោរលួចកាក់ពីគម្រោង Blockchain ផ្សេងៗហើយយកទៅសម្អាតឬធ្វើមិនអោយគេដឹងថាពីអត្តសញ្ញាណរបស់ចោរដោយប្រើវិធី Cross chain bridges, Coin Swaps និង DEX ដែលមិនមាន KYC ថាអាចមានចំនួនកើនដល់ 6.5 ពាន់លានដុល្លារនៅចុងឆ្នាំ 2023 តែពេលនេះមិនទាន់ដល់ចុងឆ្នាំ 2023 ផងចំនួនលុយដែលចោរលួចរួចយកទៅសម្អាតបានកើនដល់ 7 ពាន់លានទៅហើយ។ ចោរបានប្រើវិធីប្លែកដើម្បីកុំអោយគេដឹងពីអត្តសញ្ញាណរបស់ខ្លួនដោយបានយកកាក់ដែលបានលួចទៅ Trade Future ក្នុង DEX និង ការ Bridge តាមវិធីដ៏ស្មុគស្មាញផ្សេងទៀត។

អតីតប្រធានរបស់ក្រុមហ៊ុន BlackRock ទស្សន៏ទាយថា 3 ទៅ 6 ខែខាងមុខនេះSEC នឹងអនុញ្ញាត្តិបើក SPOT Bitcoin ETF អោយក្រុមហ៊ុនដែលបានស្នើរទាំងអស់។

Sui Foundation ម្ចាស់គម្រោងកាក់ SUI បានយកកាក់ពីទីផ្សារខាងក្រៅចំនួន 117 លានកាក់ទៅប្រើប្រាស់ដើម្បីផ្តួចផ្តើមគម្រោងផ្សេងៗក្នុង Blockchain នេះ។ចំនួនកាក់ 117 លាននេះមានតម្លៃ 51 លានដុល្លារ ស្មើទៅនឹង 13.6% នៃចំនួនកាក់ដែលកំពុងមានក្នុងទីផ្សារសរុប។

ប្រភព:

theBlock