Paypal បានចេញកាក់ Stable Coin របស់ខ្លួនដែលមានឈ្មោះថា PYUSD

Stable Coin គឺជាកាក់ដែលមានតម្លៃ 1$ កាក់នេះវាបានជួយសម្រួលដល់អ្នកវិនិយោគយ៉ាងខ្លាំងព្រោះពួកគេអាចកាន់កាក់ដែលមានតម្លៃថេរមិនមានការប្រែប្រួលខ្លាំង។យ៉ាងណាមិញកាក់ Stable Coin ក៏មិនមែនសុទ្ធតែល្អនោះទេព្រោះក៏មានកាក់ Stable Coin ខ្លះមិនអាចរក្សាមួយដុល្លារផងដែរឧទាហរណ៏កាក់ UST របស់ Terraform។ថ្ងៃនេះ Paypal ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់លំដាប់ពិភពលោកបានប្រកាសដាក់អោយប្រើកាក់ Stable Coin ដែលចេញដោយ Paxos

Read more

Binance ជួបរឿងធំ

នៅថ្ងៃនេះក្រុមហ៊ុនដែលផលិតកាក់Stable Coin BUSD អោយBinance ដែលមានឈ្មោះPaxos​​ត្រូវបានស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុនៃទីក្រុងNew Yorkបញ្ជាអោយបញ្ឈប់ការផលិតកាក់ BUSDអោយBinance បន្តទៅទៀតព្រោះក្រុមហ៊ុនPaxosត្រូវបានគណៈកម្មការមូលបត្រអាមេរិកចោទពីបទបង្កើតកាក់ដែលជាទ្រព្យសម្បត្តិវិនិយោគដោយមិនបានចុះបញ្ជីស្របច្បាប់។ គួរអោយដឹងផងដែរថាក្រុមហ៊ុនPaxos គឺជាក្រុមហ៊ុនដែលស្ថិតនៅក្រោមស្ថាប័នហិរញ្ញវត្ថុនៃទីក្រុងNew York(New York Department of Financial Services (NYDFS)) និងស្ថិតនៅក្រោមច្បាប់សហរដ្ធអាមេរិក។គណៈកម្មការមូលបត្រអាមេរិកបានចោទថាBUSD គឺជាទ្រព្យសម្បត្តិវិនិយោគដែលខុសទាំងស្រុងបើយោងទៅតាមនិយមន័យនៃពាក្រទ្រព្យសម្បត្តិវិនិយោគ។ទ្រព្យសម្បត្តិវិនិយោគផ្តោតទៅលើទ្រព្យសម្បត្តិឬភាគហ៊ុនដែលអាចរកប្រាក់ចំណេញដល់អ្នកវិនិយោគតែសម្រាប់Stable Coin

Read more

ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី​ 10 កុម្ភ:

គ្រ៊ីបតូExchange Kraken ត្រូវបានបិទការផ្តល់សេវា Staking Crypto និងត្រូវបង់លុយចំនួន30លានដុល្លារក្នុងករណីមួយនេះ។កាលពីម្សិលមិញSEC ឬ​គណៈកម្មការមូលបត្រអាមេរិកបានចោទថាKraken បានផ្តល់សេវាវិនិយោគខុសច្បាប់ទៅអោយអ្នកវិនិយោគដែលអនុញ្ញាត្តិអោយអ្នកវិនិយោគយកលុយទៅតម្កល់ឬStaking  រួចចែករង្វាន់អោយអ្នកវិនិយោគវិញជាកាក់ដោយប្រធានរបស់SECបានឡើកលើងមកថា​ តើKraken បានលុយឬកាក់មកពីណាចែកអោយអ្នកវិនិយោគ?តើKraken បានយកលុយដែលតម្កល់ទាំងនេាះរបស់អ្នកវិនិយោគទៅអោយគេខ្ចីឬយ៉ាងណា?ហើយអ្នកវិនិយោគបានកាក់ឬលុយតាមចំនួនដែលពួកគេគួរទទួលបានឬអត់ពីKraken? និយតករទីក្រុងNew York បានចាប់ផ្តើមស៊ើបអង្គេតទៅលើក្រុមហ៊ុនPaxos ដែលជាអ្នកនៅពីក្រោយការបង្កើតកាក់Stable Coin ដូចជាBUSD និង USDP។ពត៍មានលម្អិតយ៉ាងណានៅមិនទាន់ដឹងនៅឡើយតែរឿងដែលដឹងខ្លះៗគឺការស៊ើបអង្គេតលើកនេះគឺអាចពាក់ព័ន្ធនឹងរឿងលេចឡើងទាក់ទងនឹងនិយតកររបស់ធនាគារកណ្តាលសហរដ្ធអាមេរិកតម្រូវអោយPaxosដកសំណើរដើម្បីក្លាយទៅជាធនាគារពេញលេញ​

Read more