អ្នកវិនិយោគបានសម្រុកទិញ ឈ្មោះWallet ដែលបញ្ចប់ដោយ .ETH ដែលមានលេខ3 ខ្ទង់រហូតធ្វើអោយតម្លៃរបស់វាឡើងដល់ទៅ 15 ETH

ENS (Ethereum Name Service) វាគឺជាឈ្មោះតំណាងអោយលេខ Wallet Address ដែលជាទូទៅវាមានលេងច្រើនខ្ទង់ពិបាកចាំ។ ENS វាមកជួយដោះស្រាយបញ្ហា មិនចាំលេខWallet Address។ ហើយ ENS ដែលមានលេខតែ 3 ខ្ទង់គឺមានតែ 999 ឈ្មោះប៉ុណ្នោះដែលធ្វើអោយអ្នកវិនិយោគ ឬ អ្នកចូលចិត្តស្វែងរកលេខល្អក្តីនាំគ្នាសម្រុកទិញទុកប្រើប្រាស់ ឬ ក៏សម្រាប់លក់នៅថ្ងៃអនាគតដែលធ្វើអោយតម្លៃទាបបំផុតរបស់វាឡើងដល់ទៅ 15 ETH។ ហើយENS ដែលមានលេខ 4ខ្ទង់ក៏បានឡើងតម្លៃដល់ 1.5 ETH ផងដែរ។

កាលពីខែសីហាកន្លងមកនេះមានក្រុមហ៊ុនផលិត ស្រាបៀរ Anheuser-Busch ជាម្ចាស់ Brand Budweiser បានទិញENS ដែលមានឈ្មោះថា beer.eth ក្នុងតម្លៃដល់ទៅ 30ETH ឬ $94,410។

ហើយមានAccount មួយក្នុងTwitter ដែលមានឈ្មោះថា MrWhiplash_eth បានទិញ ENS ដែលមានឈ្មោះ 008.eth រួចបានTweet ថា “ENS 00# នឹងក្លាយជាចំនុចកណ្តាលនៃENS”។

បើយើងប្រៀបធៀប ENS .ETH ទៅនឹង Domain សម្រាប់វេបសាយធម្មតាយើងសង្កេតថាតម្លៃ ENS គឺថ្លៃលើសប្រមាណតែវាអាចមានតម្លៃសម្រាប់អ្នកដែលប្រើប្រាស់សម្រាប់ Brand ឬ ជំនួញ។ ឧទាហរណ៏អោយឃើញកាន់តែច្បាស់ តម្លៃ 008.com គឺមានតម្លៃតែ $4,636 ប៉ុណ្ណោះ ហើយDomain 008.co.uk គឺមានតម្លៃតែ $1,957 ប៉ុណ្ណោះយោងតាមទិន្នន័យក្នុង វេបសាយ GoDaddy។

ដោយឃើញថាតម្លៃរបស់ ENS ឡើងបែបនេះអ្នកវិនិយោគក៏បានកំពុងស្វែងរកឧកាសថ្មីទាក់ទងទៅនឹងឈ្មោះDomain ដូចជា ទាក់ទងនឹងថ្ងៃខែឧទាហរណ៏ “jul16.eth” ជាដើម យោងទៅតាមការTweet មួយរបស់ xkiranj

ប្រភព: https://cryptobriefing.com/ens-mania-continues-as-three-digit-domains-hit-15-eth-floor/