Chainalysis បានអោយដឹងថាបានរឹបអូសលុយមកវិញបាន 30 លានដុល្លារពីការហ៊ែក Ronin កាលពីខែមីនាកន្លងមកនេះ

ក្រុមហ៊ុនប្រឹក្សាBlockchain Chainalysis និង អ្នកអនុវត្តច្បាប់សហរដ្ធអាមេរិកបានរឹបអូសកាក់គិតជាលុយ 30 លានដុល្លារពីHacker ដែលបានលួចពីក្រុមហ៊ុន Ronin(ដែលជាNetwork ប្រើដោយ ហ្គេមដ៏ល្បី Axie Infinity )កាលពីខែមីនាកន្លងទៅ។

លោក Erin Plante ដែលជាប្រធានរបស់ Elliptic(ក្រុមស៊ើបអង្កេត) បានអោយដឹងថា នេះជាលើកទីមួយហើយដែលពួកគេបានរឹបអូសលុយបានពីក្រុមចោរជនជាតិកូរ៉េខាងជើង Lazarus Group បានហើយនេះក៏មិនមែនជាលើកចុងក្រោយដែរ។គួរអោយដឹងផងដែរថាកាលពីខែមីនាកន្លងទៅ Ronin ត្រូវបានចោរហ៊ែកចូលValidator ចំនួន 5ក្នុងចំណោម 9 របស់Ronin Network ហើយបានលួចកាក់ 173,600 ETH និង 25.5 លានUSDC។

ចំនួនលុយ 30 លានដុល្លារដែលយកបានមកវិញគឺដោយសារប្រើបច្ចេកទេសតាមដាន Wallet របស់ Hacker របស់ Chainalysis ថាតើលុយទាំងនោះបានវេរទៅណាខ្លះដែលជាលទ្ធផលគេអាចរឹបអូសលុយទាំងនោះបាន។

លោក Plante បានអោយដឹងថា “ចោរវាបានយកកាក់ ETH ពី Ethereum chain ទៅ Bridge ចូលក្នុង BNB chain ហើយយកកាក់ETH ទៅប្តូរជា USDD ហើយ Bridge ទៅ Bittorrent chain។ រាល់ដំណើរការវេរលុយរបស់ក្រុមHacker គឺវាប្រើ Tornado Cash ដើម្បីបាំងមិនអោយគេដឹងថាវាវេរទៅណា។”

ប្រភព: https://blog.chainalysis.com/reports/axie-infinity-ronin-bridge-dprk-hack-seizure/