តើមានអ្វីខ្លះក្នុងហ្គេម Golden Bros ក្រោយពីបើកអោយលេងជាលើកដំបូង

Not Financial Advice – មិនមែនជាដំបូន្មានហិរញ្ញវត្ថុ

តាមរយ:អត្ថបទកាលពីថ្ងៃមុនអ្នកប្រាកដជាបានស្គាល់ពីហ្គេមនេះខ្លះៗហើយ។​សម្រាប់ថ្ងៃនេះយើងនឹងមកស្គាល់អោយកាន់តែច្បាស់ពីការរកលុយក្នុងហ្គេម។ រឿងទីមួយដែលអ្នកត្រូវដឹងគឺយើងនឹងមិនអាចរកលុយបានទេបើអត់មាន NFT ហើយវាក៏កំពុងតែលក់NFT របស់ខ្លួនជា Mystery Box ជាលើកចុងក្រោយដែលនឹងឈប់លក់នៅថ្ងៃទី 12 ខែ5 នេះ ក្នុងតម្លៃ 299 BUSD ឬ $299 ក្នុងមួយMysterybox អាចទិញបានតាមតំណមួយនេះ។ ដើម្បីដឹងថាខ្លួនគួរទិញMysterybox មួយណាខ្ញុំណែនាំអោយចូលលេងហ្គេមសិនទើបដឹងថាខ្លួនចូលចិត្តលេងតួអង្គមួយណា ទើបធ្វើការទិញMysterybox មួយនោះទៅបានត្រឹមត្រូវ។ នៅក្នុង ហ្គេមមានបែងចែកការលេង ជា3 ប្រភេទ ទី១ គឺPVP (3vs3) ប្រយុទ្ធគ្នា 3 ទល់ 3, ទី ២ គឺការជិះឡានបុក Zombie, ទី៣ វានឹងបើកនៅចុងសប្តាហ៏គឺឈ្មោះថា Survival ស្រដៀងទៅនឹង PUBG។ ចំពោះការដោនឡូត នៅស្រុកខ្មែរយើងគឺត្រូវDownload APK ហើយInstall សម្រាប់Android, Download ក្នុងAppstore សម្រាប់IOS, នឹងមានសម្រាប់Window ផងដែរ នេះជាវេបសាយដែលអ្នកអាចទៅរកតំណដោនឡូតបាន។

ចំពោះការរកកាក់វិញ: សម្រាប់តែអ្នកមានNFT ហើយ បានlink wallet ជាមួយហ្គេម គឺអ្នកនឹងទទួលបានtoken ឈ្មោះថា eGBP(កំឡុងពេល​Early access)នៅពេលលេងហ្គេមឈ្នះ ហើយយើងប្តូរទៅជា​ GBC ក្រោយពេលហ្គេមបានបើកជាផ្លូវការ ហើយយើងអាចយក GBC ប្តូរជា ITAM CUBE ដែលជាToken មានlist លក់ក្នុង Kucoin, MEXC, Coinone, និង PancakeSwap(BSC)