ឥទ្ធិពលរបស់លោក Elon Musk ទៅលើវិស័យ Crypto។ ត្រៀមខ្លួនយប់នេះ FED នឹងប្រកាសការតម្លើងអត្រាការប្រាក់ឬក៏អត់?

លោក Elon musk​ ត្រូវបានគេស្គាល់ថាជាមហាសេដ្ធីឈរលំដាប់លេខមួយលើលោក។លោកមិនមែនត្រឹមតែពូកែផ្នែកជំនួញ និង បច្ចេកវិទ្យាប៉ុណ្ណោះទេគឺលោកថែម ទាំងមានឥទ្ធិពលយ៉ាងខ្លាំង ចំពោះតម្លៃរបស់Crypto ផងដែរ ឧទាហរណ៏កាលពីដើមឆ្នាំមុនលោកបានTweet ដោយលើកសរសើពី Dogecoin និង ថែមទាំងទទួលយកការចាយជាDogecoin នៅក្នុង វេបសាយTesla ផងដែរហើយវាបានធ្វើអោយតម្លៃDogecoin ឡើងយ៉ាងខ្លាំង។ ហើយថ្ងៃនេះលោកបានប្តូររូប Profile ក្នុងTwitter ជារូប NFT Bored Ape ដែលបានធ្វើអោយAPE coin របស់ Bored APE ឡើងដល់ទៅ 20% ក្នុងរយ:ពេលមិនដល់មួយថ្ងៃ។

រឿងទីពីរដែលមកចែករំលែកថ្ងៃនេះគឺទាក់ទងទៅនឹងការប្រកាសអត្រាការប្រាក់របស់សហរដ្ធអាមេរិក។ FED (The Federal Reserve System) ដែលជាធនាគារកណ្តាលរបស់សហរដ្ធអាមេរិកនឹងប្រកាសពីការតម្លើងអត្រាការប្រាក់របស់ខ្លួននៅយប់នេះ​ ដែលអាចនឹងធ្វើអោយតម្លៃរបស់ Bitcoin ឡើងបើសិនជាការតម្លើងអត្រាការប្រាក់មានកម្រិតទាប ផ្ទុយទៅវិញវានឹងធ្វើអោយតម្លៃរបស់ Bitcoin ធ្លាក់ចុះខ្លាំងបើសិនជាតម្លើងអត្រាការប្រាក់ខ្ពស់។ FED តម្លើងការប្រាក់ធនាគារធ្វើអ្វី ចម្លើយគឺដើម្បីបញ្ចុះនៅកម្រិតអតិផរណា(លុយថោក របស់របរប្រើប្រាស់ឡើងថ្លៃ)។

Twitter របស់លោកelonmusk: https://twitter.com/elonmusk