លេចឈ្មោះ CZ ម្ចាស់ក្រុមហ៊ុនBinance វេបសាយទិញគ្រ៊ីបតូធំជាងគេលើលោក នៅក្នុងបញ្ជីអ្នកទិញក្រុមហ៊ុនTwitter ជាមួយElon Musk។
លោកElon Musk បានសម្រេចការទិញក្រុមហ៊ុនTwitter ទាំងមូលក្នុងតម្លៃ 44 ពាន់លានដុល្លារ អានពត៍មានលំអិតតាមតំណនេះ។ ការទិញនេះបានធ្វើអោយពិភពលោកភ្ញាក់ផ្អើលមែនទែនព្\ព្រោះការទិញក្រុមហ៊ុនមួយទាំងមូលរបស់លោក Elon Musk បែបនេះគឺពុំសូវកើតមានឡើងនោះទេ។ ក្រោយការភ្ញាក់ផ្អើលនេះមក ស្រាប់តែថ្ងៃនេះមានការលេចចេញនៅឈ្មោះអ្នកដែលបានចូលទុនជាមួយElon Musk ដើម្បីទិញក្រុមហ៊ុនTwitter ក្នុងនោះក៏មានឈ្មោះ Changpeng Zhao (CZ) ដែលជាCEO របស់ Binance បានចូលទុនចំនួន 500 លានដុល្លារ។ពត៍មាននេះក៏បានជះឥទ្ធិពលដល់តម្លៃរបស់ BNBផងដែរ។ ក្នុងនោះក៏មានក្រុមហ៊ុនវិនិយោគផ្សេងទៀតផងដែរអាចមើលនៅក្នុងតារាងខាងក្រោម: