ទីបំផុតបុរសខ្លាំង Elon Musk បានទិញTwitter ក្នុងតម្លៃ 44 ពាន់លានដុល្លារបានសម្រេច។

ការពី2សប្តាហ៏មុនElon musk បានស្នើទិញក្រុមហ៊ុនTwitter (អានបន្ថែម) ក្នុងតម្លៃ 41.4 ពាន់លានដុល្លារតែសំណើរនេះហាក់ដូចជាមិនអាចទៅរួចព្រោះគណកម្មាការគ្រប់គ្រងភាគហ៊ុនTwitter មិនយល់ស្របតែ រឿងដែលនឹកស្មានមិនដល់នោះគឺថ្ងៃនេះ ត្រូវនឹងថ្ងៃ 26 ខែមេសា ស្រាប់តែពួកគេសម្រេចចិត្តយល់ព្រមតាមសំណើរទិញរបស់ Elon musk ទៅវិញក្នុងតម្លៃ 44 ពាន់លានដុល្លារElon Musk មានបំណងប្រែTwitter អោយក្លាយជាកន្លែងបញ្ចេញមតិ និង ការយល់ឃើញដោយសេរីនិងមិនមានសម្ភាធនយោបាយ ឬ ជាតិសាសន៏មកពាក់ព័ន្ធ និង កម្ចាត់ពួកបង្កើតករណីTwitter បោកប្រាស់អោយអស់។ហើយការទិញនេះផងដែរ បានធ្វើអោយ Dogecoin ដែលជាCrypto Elon​ musk ចូលចិត្តបានឡើងថ្លៃដល់ទៅ 22%(តម្លៃសព្វថ្ងៃ 0.155) និង ភាគហ៊ុនរបស់Twitter ឡើងថ្លៃដល់ទៅ​ 5.66%(តម្លៃសព្វថ្ងៃ $51.7)។ហើយលោកក៏បានTweet ថាលោកធ្វើបានហើយនៅក្នុងTwitter ផងដែរ។

Elon musk Tweet

ប្រភព: https://www.bbc.com/news/business-61222470