CEO របស់ Binance US បានចុះចេញពីតំណែង

Binance គឺជាវេបជួញដូរកាក់គ្រ៊ីបតូធំជាងគេក្នុងលោកដែលកំពុងតែជួបបញ្ហាផ្ទួនជាច្រើន។ថ្ងៃនេះនាយកប្រតិបត្តិរបស់ Binance US លោក Brian Shroder បានលាចេញពីតំណែងហើយបុគ្គលិក 1/3 នៃបុគ្គលិកសរុបរបស់ Binance US (100 នាក់) ក៏បានបាត់បង់ការងារផងដែរ។គួរអោយដឹងផងដែរថាកាលពីខែ មិថុនាកន្លងទៅ Binance US ត្រូវគណកម្មាការមូលប័ត្រប្តឹងថាក្រុមហ៊ុនមួយនេះបានល្មើសច្បាប់ថែមទាំងប្តឹងស្ថាប័នPAXOS ដែលជាស្ថាប័នធានាតម្លៃកាក់ BUSD អោយ Binance ទៀតផង។

ក្រុមហ៊ុនផ្តល់សេវាវិនិយោគជូន Franklin Templeton ដែលមានលុយកំពុងគ្រប់គ្រងចំនួន 1.5 ពាន់ពាន់លានដុល្លារបានដាក់ស្នើរបើក Spot Bitcoin ETF ហើយ។

នាយកប្រតិបត្តិរបស់ Ripple (XRP) បានអោយដឹងថា80% នៃការជ្រើសរើសបុគ្គលិកថ្មីឆ្នាំនេះគឺធ្វើឡើងនៅក្រៅសហរដ្ធអាមេរិកក្រោយពេលក្រុមហ៊ុនខ្លួនជួបបញ្ហាច្រើនជាមួយ SEC សហរដ្ធអាមេរិក។

Telegram បានបញ្ចូលនៅកាបូបគ្រ៊ីបតូដោយប្រើប្រាស់ Blockchain TRON ដល់អ្នកប្រើប្រាស់ខ្លួនចំនួន 800 លាននាក់រួចរាល់។ដោយអ្នកវិនិយោគអាចប្រើប្រាស់វាក្នុងការវេរកាក់អោយគ្នាទៅវិញទៅមកដោយប្រើប្រាស់ Telegram ដោយផ្ទាល់តែម្តង។

វេបសាយជួញដូរគ្រ៊ីបតូ Huobi នឹងប្តូរឈ្មោះទៅជា HTX។ដោយលោក Justin Son ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះនឹងប្រកាសនៅការប្រជំុTOKEN 2049 Singapore នៅសិង្ហបុរី។

ប្រភព:

Reuter