ក្រុមហ៊ុន Circle សហការជាមួយ Grab យក Blockchain មកប្រើប្រាស់

Circle គឺជាក្រុមហ៊ុនផ្តល់សេវាកម្មកាក់ Stable Coin ដែលមានឈ្មោះថា USDC។ថ្ងៃនេះក្រុមហ៊ុន Circle បានបង្ហាញពីកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Grab ដើម្បីអោយយក Web3 មកប្រើប្រាស់ក្នុង Platform របស់ Grab ហើយកាលពីថ្ងៃទី 7 កន្លងមកនេះអ្នកប្រើប្រាស់កម្មវិធី Grab នៅសិង្ហបុរីបានឃើញមុខងារ Web3 Wallet ដែលមានការគាំទ្រជាមួយ Blockchain Polygon ផងដែរហើយមាន NFT ថែមទៀតផង។

អ្នកប្រើប្រាស់មុខងារ Earn ក្នុង Crypto Exchange ឈ្មោះ Gemini អាចមានសង្ឈឹមបានលុយពួកគេត្រឡប់មកវិញទាំងអស់។ Gemini គឺជាវេបសាយទិញលក់គ្រ៊ីបតូហើយថែមទាំងមានមុខងារ Earn ផងដែរ។មុខងារនេះ Gemini ជួយយកកាក់អ្នកវិនិយោគទៅដាក់ក្នុងក្រុមហ៊ុន Genesis ដើម្បីអោយជួយរកកាក់អោយតែជួបរឿងមិនល្អក្រុមហ៊ុន Genesis បានប្រកាសក្ស័យធនដែលធ្វើអោយលុយអ្នកវិនិយោគទាំងអស់គឺមិនអាចដកមកវិញបាន។ថ្ងៃនេះក្រុមហ៊ុន Digital Currency Group(DCG) បានលើកពីគោលការណ៏នៃការសងលុយដល់ម្ចាស់បំណុលGenesis។បើយោងតាមសំណើររបស់ Gemini ដែល Gemini ទារសំណង 100 លានដុល្លារនោះ Gemini អាចទទួលបានលុយមកវិញទាំងអស់ពី Genesis មានន័យថាអ្នកវិនិយោគអាចនឹងបានលុយរបស់ពួកគេមកវិញ។

ប្រភព:

Cointelegraph