ក្រុមហ៊ុន Tradeteq បានបន្ថែមមុខងារលក់មូលបត្រសហរដ្ធអាមេរិកជាកាក់ឌីជីធល

Tradeteq គឺជាក្រុមហ៊ុនរបស់ចក្រភពអង់គ្លេសដែលផ្តល់សេវាជាទីផ្សារទិញលក់បំណុលឯកជនក៏ដូចជាទ្រព្យសម្បត្តិផ្សេងៗ។កាលពីថ្ងៃច័ន្ធនេះ Tradeteq បានដាក់លក់បំណុលរបស់សហរដ្ធអាមេរិកក្រោមរូបភាពជាកាក់ឌីជីថល (Tokenized U.S. Treasury) ដោយប្រើប្រាស់ Blockchain XDC។ បំណុលជាកាក់ឌីជីថល (USTY) មានលក់នៅក្នុង Platform Yieldteq របស់ក្រុមហ៊ុនមួយនេះសម្រាប់អ្នកវិនិយោគអាជីព។Tradeteq ប្រើ USTY ដើម្បីតាមដានចំនួនហ៊ុនដែលអ្នកវិនិយោគមាន និង ងាយស្រួលដល់ការចែកភាគលាភ។វិធីបែបនេះនឹងត្រូវបានយកមកប្រើប្រាស់កាន់តែច្រើននៅថ្ងៃអនាគតដោយក្រុមហ៊ុន Bernstein បានទាយថាចំនួនលុយដែលប្រើប្រាស់មុខងារបែបនេះនឹងកើនដល់ 5 ពាន់ពាន់លានដុល្លារនៅប្រាំឆ្នាំខាងមុខ។ ​Blockchain ដូចជា Stellar និង Ethereum គឺជា Blockchain ដែលមានការនិយមប្រើច្រើនក្នុងការផ្តល់ជូនបែបនេះ។

គម្រោង clockwork នៅក្នុង Blockchain Solana បានឈប់អភិវឌ្ឃន៏បន្តហើយដោយពួកគេនឹងបញ្ឈប់ការ run node ក្នុង Solana ទាំងMainnet និង Testnet។ហើយកូដទាំងអស់គឺគម្រោងនេះបានបើកជាសាធារណ:អ្នកដែលចង់អភិវឌ្ឃន៏បន្តអាចទៅចម្លងយកបាន។

ក្រុមហ៊ុន Circle បានសហការជាមួយ Mercado Pago ដែលជា Platform ចាយលុយអនឡាញដើម្បីដាក់កាក់ USDC ប្រើប្រាស់នៅក្នុងប្រទេស​ ឈីលី។

ក្រុមហ៊ុន Grayscale ឈ្នះក្តីដើម្បីអោយ SEC សហរដ្អអាមេរិកសម្រេចសេចក្តីសារឡើងវិញទៅលើករណីដែលមិនអនុញ្ញាត្តិអោយ Grayscale ប្តូរ GBTC(Grayscale Bitcoin Trust) ទៅជា BTC ETF ធ្វើអោយកាក់ BTC ឡើងថ្លៃភ្លាមៗ។

ប្រភព:

coindesk