ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 06 ខែ កុម្ភ: ឆ្នាំ 2023

ក្រុមហ៊ុនវិនិយោគ a16z បានប្រើកាក់នៅក្នុងដៃរបស់ខ្លួនចំនួន 15 លានកាក់ UNI បោះឆ្នោតមិនអោយគម្រោង Uniswap ពង្រីកខ្លួនទៅប្រើBNB Chainដោយប្រើ Wormhole Bridge។មូលហេតុមួយដែលa16z មិនយល់ស្របតាមគឺដោយសារតែការប្រើប្រាស់ Wormhole Bridge ដែលជាគួប្រជែងនឹងគម្រោងដែល a16z កំពុងតែវិនិយោគឈ្មោះ LayerZero។

ត្រីបាឡែនរបស់កាក់ GMX គឺជាលោក Arthur Hayes ដែលជាចូលរួមបង្កើតExchange Bitmex ដោយទទួលបានប្រាក់ចំណេញដល់ទៅ 9 លានដុល្លារជាមួយនឹងការវិនិយោគលើកាក់ GMX ចំនួន 200,580 GMX។លោកចាប់ទិញកាក់ GMX តាំងពីថ្ងៃទី 3 ខែ មីនា រហូតដល់ ថ្ងៃទី 7 ខែ កញ្ញាឆ្នាំមុនមកម៉្លេះ។

Google បានវិនិយោគទៅលើក្រុមហ៊ុនបង្កើត AI មួយដែលមានឈ្មោះថា Anthropic ចំនួន 300 លានដុល្លារ។ក្រុមហ៊ុននេះធ្លាប់បានទទួលការដាក់ទុនពី Sam Bankman-fried 500 លានដុល្លារមុន FTX ក្ស័យធន។

Sandbox ចាប់ផ្តើមមានការវេរកាក់ចេញពី multi-sig Address ហើយចំនួន 170 លានកាក់Sand កាលពីម្សិលមិញ។នៅថ្ងៃទី 14 ខែ កុម្ភ: នេះនឹងមានការ Unlock កាក់ចំនួន 370 លានកាក់។

FTX ចាប់ផ្តើមចេញឯកសារទារលុយពីអ្នកនយោបាយដែលបានទទួលលុយបរិចាគពីអតីតប្រធានក្រុមហ៊ុន FTX ឈ្មោះលោក Sam bankman-fried ដែលគិតជាលុយរាប់សិបលានដុល្លារ។

ក្រុមហ៊ុន Emergent Fidelity Technology ដែលមានលោក Sam bankman-fried ជាអ្នកវិនិយោគផងនោះចាប់ផ្តើមប្រកាសក្ស័យធន។ក្រុមហ៊ុននេះក៏បានវិនិយោគលើក្រុមហ៊ុន Robinhood ជាច្រើនភាគហ៊ុនផងដែរប្រមាណ 56 លានហ៊ុន។

គម្រោង NFT Murakami ត្រៀមចេញ Collection NFT ថ្មីរបស់ខ្លួនដែលមានចំនួន 13 NFT ហើយមានការរួមដៃគូរជាមួយBrand នាឡិកា Hublot ផងដែរ។

ម្ចាស់គម្រោងកាក់ Filecoin, Protocol labs បានបញ្ឃប់ការងារបុគ្គលិកចំនួន 21 %។

ក្រុមហ៊ុន Visa មានគម្រោងនឹងអោយអ្នកប្រើប្រាស់អាចប្តួរកាក់គ្រ៊ីបតូរបស់ទៅជាលុយធម្មតាដែលអាចទូទាត់សាច់ប្រាក់បាន។ដោយក្រុមហ៊ុននេះបានតេស្តសាកល្បងការចាយវាយជាកាក់ stable Coin USDC និង ដកលុយជាកាក់ USDC វិញនៅក្នុង Ethereum តែមួយ។

ប្រភព:

https://cointelegraph.com/news/visa-s-crypto-strategy-targets-stablecoin-settlements

ref2: cryptopotato.com/a16z-exerts-control-over-uniswap-by-downvoting-bnb-chain-deployment