ពត៏មានគ្រ៊ីបតូប្រចាំថ្ងៃ 05​ ខែ កុម្ភ: 2023

Orion Protocol គឺជាគម្រោង DEFI ដែលផ្តល់ Liquidity pool រវាង Centralized និង Decentralized Exchange ត្រូវបានទទួលការវាយប្រហារដោយសារតែប្រើកូដ(Library) ដែលមានចន្លោះប្រហោងធ្វើអោយចោរអាចចូលវាយប្រហារបាន។ចន្លោះប្រហោងនោះធ្វើអោយចោរអាចដកកាក់គិតជាលុយប្រមាណ 3 លានដុល្លារពី Crypto Exchange បាន។តិចនិចដែលចោរប្រើក្នុងការវាយប្រហារមានឈ្មោះថា Reentrancy Exploit វាជាតិចនិចដែលចោរប្រើចន្លោះប្រហោងនៃកូដដើម្បីទៅកែអនុគមន៏មួយចំនួនរបស់ Smartcontractហើយបញ្ជាវាអោយធ្វើអ្វីមួយតាមដែលចោរអាចធ្វើទៅបានដើម្បីដកកាក់។វិធីនេះស្រដៀងទៅនឹងចន្លោះប្រហោងដែលបានកើតចំពោះ UniSwap ដែលសំណាងល្អទទួលបានការរាយការណ៏ទាន់ដោយក្រុមហ៊ុន Dedaud។

ក្រុមហ៊ុន MicroStrategy ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មវិធីវិភាគទៅលើតួលេខមុននឹងវិនិយោគបានខាតលុយជាង 1.3 ពាន់លានដុល្លារនៅក្នុងឯកសារទិន្នន័យហិរញ្ញវត្ថុដោយសារការទៅទិញកាក់ BTC តាំងពីឆ្នាំ 2022 មក ប៉ុន្តែក្រុមហ៊ុននេះនៅតែប្រកាន់ភ្ជាប់ថាខ្លួននឹងមិនបញ្ឈប់ការទិញដូរទ្រព្យសម្បត្តិឌីជីថលរបស់ខ្លួនជាដាក់ខាត។ក្រុមហ៊ុននេះចាប់ផ្តើមវិនិយោគទៅលើកាក់ BTC តាំងពីខែសីហា ឆ្នាំ 2020 ហើយភាគហ៊ុនក្រុមហ៊ុននេះតែងតែឈ្នះអត្រានៃតម្លៃរបស់ BTC ដោយកាលពីខែសីហា2020 ភាគហ៊ុនក្រុមហ៊ុននេះឡើងថ្លៃ 117% រីឯកាក់ BTC ឡើងបានតែ98% ប៉ុណ្ណោះ។

Huobi ត្រៀមដាក់លក់កាក់FUD (FTX Users’ debt) ឬ យើងអាចហៅថាកាក់បំណុលFTX ដែលបញ្ជាក់ថាអ្នកដែលបានតិចកាក់ FUD នេះគឺជាម្ចាស់បំណុលរបស់ FTX។ កាក់នេះនឹងលក់ក្នុងតម្លៃ 1FUD = 1$ នៅថ្ងៃស្អែកដែលមានគម្រោងលក់ដំបូងគឺ 20 លានដុល្លារ។ក្រុមដែលនៅពីក្រោយកាក់នេះគឺ DebtDao ដែលពួកគេនឹងបង្កើត Smartcontract ទាក់ទងនឹងបំណុលនេះតាមក្រោយ។

ប្រភព:

https://cryptodaily.co.uk/2023/02/reentrancy-exploit-siphons-3m-off-orion-protocol

https://cointelegraph.com/news/microstrategy-says-no-plans-to-stop-trading-btc-as-paper-loss-hits-1-3b