មកស្គាល់ពីគម្រោង Blockchain Oasys ដែលជា Blockchain ទាក់ទងនឹងហ្គេម

មិនមែនជាដំបូន្មានក្នុងការវិនិយោគ

មុននឹងយើងទៅស្គាល់ពីគម្រោងនេះខ្ញុំចង់អោយអ្នកទាំងអស់គ្នាដឹងថានៅថ្ងៃទី 12 ខែធ្នូនេះ វេលាម៉ោង 5:30 ល្ងាចកាក់ OAS (ជាកាក់របស់ Oasys) នឹងដាក់លក់ក្នុង Platform ដូចជា OKX, Kucoin, Bybit, Gate io, និង Huobi។ កាក់នេះមាន max supply ចំនួន 10,000,000,000 OAS ដែលត្រូវបានបញ្ចេញកាក់កាលពីថ្ងៃទី 29 ខែ កញ្ញា ដែលកាលនោះកាក់ OAS មានតម្លៃ 0.035$។

មកស្គាលពីគម្រោង Oasys ទាំងអស់គ្នា:

Oasys គឺជា Blockchain Network ដែលប្រើបច្ចេកទេស POS នឹងបានបង្កើតឡើងនៅខែកុម្ភ: ឆ្នាំ 2022 ហើយបានដាក់អោយប្រើ Mainnet របស់ខ្លួនកាលពីខែតុលាកន្លងមកនេះ។គម្រោងនេះមានការ Update 3 ធំៗរួចមកហើយមុននឹងមកដល់ Main launch មានដូចជា Hub Layer, Verse Layer, និង Main lauch។គម្រោងនេះផ្តោតធំទៅលើ ហ្គេម Play-to-earn ដែលនៅពេលបើកជាផ្លូវការគម្រោងបានចាប់ដៃគូរជាមួយហ្គេមចំនួន 21 ហ្គេម និង ក្រុមហ៊ុន Web3 ផ្សេងៗទៀតដើម្បីមកក្លាយជា Validator node អោយគម្រោងខ្លួនមានដូចជាក្រុមហ៊ុនហ្គេមដូចជា Bandai Namco Research, Sega, Ubisoft, Yield Guild។Oasys ជួយអោយអ្នកផលិតហ្គេមធម្មតាអាចមកបង្កើត ហ្គេម ​Play-to-earn កាន់តែមានភាពងាយស្រួលជាងមុនគម្រោងនេះគឺគាំទ្រការបង្កើតហ្គេមគុណភាព AAA ក្នុងBlockchain និងជួយអោយចាយ gas fee តិចជាងមុន។

សម្រាប់កាក់ OAS គឺត្រូវបានយកទៅប្រើដូចជាបង់ Gas fee, ចូលរួម Vote ក្នុងការកែប្រែអ្វីមួយរបស់គម្រោង, ជាកាក់ទទួលបានពីការ Stake, និង ជាកាក់ប្រើយកទៅទិញ NFT ផ្សេងៗដើម្បីយកមកលេងហ្គេមក្នុងBlockchain Oasys។

ប្រភព: https://medium.com/@oasys/oasys-announces-multiple-cex-listings-4444a494fe57