តារាល្បីដែលរួមមាន Justin Bieber ផងនោះត្រូវបានជាប់ចោទពីបទPromote NFT

តារាល្បីៗជាច្រើនរូបត្រូវបានជាប់ចោទពីបទធ្វើការ Promote គម្រោង NFT របស់ Yuga Labs NFT (NFT រូបស្វា) ដែលធ្វើអោយជនរងគ្រោះខាតបង់លុយដោយសារការប្រម៉ូតដែលមិនត្រឹមត្រូវ។តារាល្បីទាំងនោះរួមមាន Justin Bieber, Paris Hilton, Jimmy Fallon, Madonna និង តារាជាច្រើនរូបទៀត។

ពាក្របណ្តឹងបង្កើតដោយ លោក John T. Jasnoch ដែលជាស្ថិតនៅក្នុងក្រុមមេធាវី Scott+Scott នៅក្នុងតុលាការរបស់ស្រុកមួយរបស់រដ្ធ Californa កាលពីថ្ងៃសុក្រកន្លងទៅ។ ក្នុងពាក្របណ្តឹងបានបញ្ជាក់ថាកូនក្តីរបស់ពួកគេគឺលោក Adam Titcher (ក្នុងរដ្ធ California) និង Adonis Real (រដ្ធ Florida) បានវិនិយោគទៅលើកាក់ Ape Coin និង NFT Bored Ape Yacht Club ចន្លោះពីខែ មេសា 2021 រហូតមកដល់សព្វថ្ងៃ។

លោក Titcher បានទិញ NFT រូបស្វាលេខ #1984 កាលពីខែ សីហា 2021 ក្នុងតម្លៃ 5.3 ETH ឬ 17,000 $ និង បានទិញ NFT Otherdeed Otherside #16235 កាលពីខែមេសា កន្លងមកនេះ រីឯលោក Adonis បានវិនិយោគលើកាក់ Apecoin ដោយមិនបានប្រាប់ចំនួនក្នុងOpensea។ ដើមចោទទាំងពីរបានទិញ NFT និង កាក់ Apecoin តាមការឃោសនាដោយមិនត្រឹមត្រូវរបស់ តារាល្បីៗដែលខ្លួនបានប្តឹងខាងលើរហូតធ្វើអោយពួកគេខាតលុយជាច្រើន។

កាលពីខែតុលាកន្លងមក Bloomberg ក៏បានរាយការណ៏ថា ​SEC កំពុងត្រួតពិនិត្រថាតើការលក់ NFT និងកាក់ របស់ Yugalabs បានរំលោភច្បាប់ឬអត់?

ក្នុងពាក្របណ្តឹងគឺបានអោយដឹងថា Yuga labs និង លោក Guy Seary បានធ្វើការផ្សព្វផ្សាយក្នុងរូបភាពជាច្រើនដោយប្រើ Moonpay ជាកន្លែងទិញលក់។ពួកគេទាំងពីរបានប្រើការឃោសនាដោយប្រើ តារាចម្រៀង កីឡាករ និង តារាល្បីដើម្បីធ្វើការ Promote NFT របស់ខ្លួន។ ជនជាប់ចោទទាំងអស់មាន 37 រូបមានដូចជា: នាយកប្រតិបត្តិ Yuga labs, CEO Moonpay, Ivan Soto-wright, Reddit Co-founder Alexis Ohanian, Beeple, Amy Wu ប្រធាន Ape Dao, Maaria Bajwa, Dean Steinbeck, Guy Oseary, Justin Bieber, Jimmy Fallon, Gwyneth Paltrow; Madonna; Paris Hilton; Serena Williams; Post Malone; Diplo; Snoop Dogg; Kevin Hart; Steph Curry; Future; The Weeknd; DJ Khaled; Adidas និង ជាច្រើនរូបទៀត។

ប្រភព: https://www.coindesk.com/web3/2022/12/09/bieber-madonna-among-dozens-of-celebs-named-in-lawsuit-alleging-yuga-labs-nft-scheme