NFT រូបស្វាដែល Justin Bieber បានទិញក្នុងតម្លៃ 1.3 លានដុល្លារធ្លាក់ថ្លៃនៅត្រឹម 70,000 $

NFT (Non fungible token) គឺជាToken ដែលរក្សាក្នុងBlockchain និង មិនអាចជំនួសគ្នាបានដែលមានការពេញនិយមយ៉ាងខ្លាំងកាលពីឆ្នាំមុនហើយតារាល្បីៗច្រើនរូបក៏បានទិញវាដែរ។ NFT រូបស្វា ឬ Bored ape yacht club គឺជា NFT ដែលមានការពេញនិយមខ្លាំងជាងគេ។ Justin Bieber ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបបានទិញ NFT រូបស្វាកាលពីដើមឆ្នាំនេះក្នុងតម្លៃ 500 ETH ឬ 1.3 លានដុល្លារកាលពីពេលនោះ។ មកដល់ថ្ងៃនេះ NFT រូបស្វាមានតម្លៃទាបបំផុតឬ Floor price ត្រឹមតែ 58 eth ឬ 70,000$ តែប៉ុណ្ណោះគិតទៅធ្លាក់ថ្លៃដល់ទៅ 95%។

យោងតាមរបាយការណ៏របស់ Decrypt បានអោយដឹងថាការធ្លាក់ថ្លៃនៃ NFT គឺបណ្តាលមកពីការក្ស័យធនរបស់ FTX ដែលធ្វើអោយអ្នកវិនិយោគមានភាពភ័យខ្លាចតម្លៃរបស់ NFT ធ្លាក់ថ្លៃរឹតតែខ្លាំងដូច្នេះពួកគេក៏សម្រុកលក់តែម្តងទៅ។ NFT រូបស្វានេះធ្លាប់មានតម្លៃ 429,999 $ កាលពីខែមេសាមុននឹងគ្រ៊ីបតូចាប់ផ្តើមធ្លាក់ថ្លៃ។ កុំថាតែ Bored ape yacht club សូម្បីតែ NFT Degod បានធ្លាក់ថ្លៃដល់ទៅ 68%, crypto punk -37% ក្នុងខែនេះ។

ប្រភព: https://www.businessinsider.com/justin-bieber-bored-ape-nft-value-dropped-after-ftx-collapsed-2022-11