Binance Proof Of Reserves កំពុងត្រូវបានគេសង្ស័យ

ជាដំបូងយើងមកដឹងថាអ្វីជា Proof Of Reserves ជាមុនសិន។ Proof Of Reserves ជានយោបាយបង្ហាញទ្រព្យសម្បត្តិដែលជារបស់ក្រុមហ៊ុន ក៏ដូចជាអ្នកវិនិយោគដើម្បីបង្ហាញតម្លាភាពថាExchange របស់ខ្លួនពិតជាបានរក្សាទ្រព្យសម្បត្តិរបស់អតិថិជនពិតប្រាកដមែនដោយ Exchange មួយចំនួនបានជ្រើសរើសវិធីមួយដែលហៅថា Merkle Tree (ការបូករួម Wallet Address នៃកាក់នីមួយៗដើម្បីអោយអ្នកវិនិយោគចូលមើលថាពិតជាមានប្រាកដមែន)។ Proof Of Reserves ត្រូវបានចាប់ផ្តើមដោយ លោក CZ ដែលជាម្ចាស់របស់ Crypto Exchange Binance ក្រោយពេលដែល Exchange FTX បានប្រកាសក្ស័យធនដោយបានលួចទ្រព្យសម្បត្តិរបស់អ្នកវិនិយោគទៅប្រើប្រាស់។

កាលពីថ្ងៃទី 7 កន្លងមកនេះក្រុមហ៊ុន Mazars បានបង្ហាញពីរបាយការណ៏ផ្ទៀងផ្ទាត់ទ្រព្យសម្បត្តិរបស់ Binance ដែលក្នុងនោះ Binance មាន BTC ដល់ទៅ 575,742.42 BTC ដែលជារបស់អតិថិជន ដែលមានតម្លៃគិតជាលុយដុល្លារគឺ 9.7 ពាន់លានដុល្លារ។ជាមួយតួលេខទាំងនេះ Binance បានអោយដឹងថាក្រុមហ៊ុនខ្លួនមានទ្រព្យសម្បត្តិដល់ទៅ 101% នៃទ្រព្យសម្បត្តិរបស់អតិថិជនដែលមានន័យថាខ្លួនមានទ្រព្យសម្បត្តិគ្រប់គ្រាន់ទោះបីអ្នកវិនិយោគដកកាក់អស់ក៏ដោយ។ហើយក្នុងរបាយការណ៏ផ្ទៀងផ្ទាត់នោះគឺរួមបញ្ចូលទាំង Spot wallet, Options, margin, futures, funding, loan និង Earn របស់ Bitcoin ក៏ដូចជា Wrapped BTC (WBTC) ផងដែរ។

រឿងដែលធ្វើអោយអ្នកវិភាគរបស់ The Wall Street Journal មានការសង្ស័យទៅលើរបាយការណ៏ Proof Of Reserves របស់ Binance ?

  1. ខ្វះពត៏មានទាក់ទឹងការគ្រប់គ្រងគុណភាពនៃការត្រួតពិនិត្រផ្ទៃក្នុងរបស់ Binance រួមជាមួយប្រព័ន្ធនៃការLiquidate (ការផ្តាច់ Account របស់អ្នកវិនិយោគ) នៅពេលដែលពួកគេលេង Margin (Margin Loan)។
  2. ខ្វះពត៏មានទាក់ទងនឹងហេដ្ធារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Binance។ យោងទៅតាមរបាយការណ៏ប្រធានយុត្តិសាស្ត្ររបស់ Binance លោក Patrick Hillmann មិនអាចអោយឈ្មោះក្រុមហ៊ុន​ មេរបស់Binance បានទេទាំងដែល Binance បានរៀបចំក្រុមហ៊ុនរបស់ខ្លួនសារឡើងវិញអស់រយពេលជាងពីរឆ្នាំមកហើយក៏ដោយ។
  3. តាមរបាយការណ៏របស់ Mazars បានអោយដឹងថា Binance បានរក្សាទ្រព្យសម្បត្តិ 97% ដោយមិនទាន់រាប់បញ្ចូលទ្រព្យដែលអ្នកវិនិយោគបានខ្ចីក្នុង Margin ក៏ដូចជាកម្ចីផ្សេងៗមានន័យថាបើគិតត្រឹមនេះBinance មិនអាចមានទ្រព្យសម្បត្តិគ្រប់គ្រាន់សម្រាប់ដកអោយអ្នកវិនិយោគទេ តែពេលបូកបញ្ចូលទ្រព្យសម្បត្តិដែលអ្នកវិនិយោគបានខ្ចីទៅគឺ Binance មានទ្រព្យដល់ទៅ 101%​នៃទ្រព្យសម្បត្តិរបស់អ្នកវិនិយោគ។
  4. លោក John Reed Stark ដែលជាអ្នកសាស្ត្រាចារនៃសាកលវិទ្យាល័យ Duke University School of Law ក៏ដូចជាអតីតប្រធាន SEC សហរដ្ធអាមេរិកផងនោះបានអោយដឹងថាកង្វះការត្រួតពិនិត្រគុណភាពនៃការចាត់ការហិរញ្ញវត្ថុ របស់ Binance និង កង្វះការបញ្ចេញមតិ ការសរុបអោយបានត្រឹមត្រូវ ក៏ដូចជាកង្វះការធានារ៉ាប់រងតួលេខរបស់ Binance គឺជារឿងមួយដែលគួរអោយបារម្ភរបស់អតិថិជន។

ប្រភព: https://cointelegraph.com/news/binance-s-proof-of-reserves-raises-red-flags-report