Ethereum ក្រោយ The Merge

The Merge គឺជាព្រឹត្តិការណ៏ដែលគម្រោង Ethereum ប្តូរពី Proof Of Work ទៅ Proof Of Stake។ បើមិនមានអ្វីប្រែប្រួល The merge នឹងប្រព្រឹត្តទៅនៅខែកញ្ញានេះ។ក្រោយពេល The merge បានបញ្ចប់អ្នកដែលប្រើ VGA ជីកកាក់នឹងមិនអាចជីកបានទៀតទេ។

The merge គឺជាការរួមបញ្ចូលបច្ចេកទេស Proof Of Work ដែលEthereum កំពុងតែអនុវត្តសព្វថ្ងៃទៅ នឹង Beacon Chain Proof Of Stake អោយក្លាយជា Proof Of Stake ហើយប្រើរហូតទៅ។ សម្រាប់Ethereum Proof Of Work នឹងត្រូវបាន Hardfork កំណែទម្រង់ជាទ្រង់ទ្រាយធំដែលEthereum នឹងបញ្ឈប់ការគាំទ្រវាបើចង់នៅបន្តប្រើ Proof Of Work វាចាំបាច់ត្រូវការចូលរួមពីសហគមន៏របស់ Ethereum ដែល Justin Sun ជាអ្នកចូលរួមបង្កើត Tron.Dao បានចេញមុខថាខ្លួននឹងនៅតែគាំទ្រ Ethereum Proof Of Work។ Justin Sun ក៏បានដាក់លក់កាក់ ETHW (Eth POW) និង ETHS(Eth POS) ក្នុង tron.dao ផងដែរ។

យើងមកនិយាយអំពី Ethereum Proof Of Stake វិញ។ The Merge គឺជោគជ័យ 55% នៃការប្តូរEtherum ពីProof Of Work ទៅ Proof Of Stake សម្រាប់45% ទៀតគឺនៅរងចាំព្រឹត្តិការណ៏4 ទៀតមានដូចជា The Surge(គឺយកវិធីសាស្រ្ត Sharding និង Rollups មកប្រើ), The Verge (គឺជាការយក Merkle proofs មកប្រើដើម្បីកាត់បន្ថយទំហំនៃProof), The Purge+ The Splurge(ជាទឹកបញ្ចប់នៃការប្តូរEthereum Proof Of Work មកប្រើ Proof Of Stake អោយមានប្រសិទ្ធិភាព100% ដែល Ethereum អាចនឹងបង្កើត Transaction បានដល់ទៅ 100,000 ដងក្នុងរយពេល 1 វិនាទីដែលនេះជាតួលេខដ៏ច្រើនមិនធ្លាប់មានក្នុង Ethereum Proof Of Work)។ តាមការទស្សនទាយរបស់អ្នកវិនិយោគបានអោយដឹងថាបើEthereum បានប្តូរមកប្រើ Proof Of Stake ដោយជោគជ័យមែនតម្លៃរបស់ កាក់ ETH គឺនឹងឡើងគួរអោយកត់សម្គាល់។

ប្រភព: https://www.coindesk.com/tech/2022/08/01/ethereum-after-the-merge-what-comes-next/