ក្រុមហ៊ុនទូទាត់លុយអនឡាញ Stripe បានជ្រើសប្រើ Blockchain Avalanche មួយបន្ថែមទៀត

ក្រុមហ៊ុនទូទាត់លុយអនឡាញ Stripe បានងាកមកប្រើប្រាស់ Blockchain សារឡើងវិញហើយថ្ងៃនេះវាបានប្រកាសទាក់ទងនឹងការបញ្ចូល Blockchain Avalanche មួយទៀតក្នុងសេវាកម្មទូទាត់លុយអនឡាញ។កាលពីសប្តាហ៏មុន Stripe បានទទួលការអនុញ្ញាត្តិអោយបើកផ្តល់សេវាកម្មទូទាត់លុយអនឡាញដោយប្រើប្រាស់គ្រ៊ីបតូជាថ្មីម្តងទៀតតាមរយ:ការប្រើប្រាស់កាក់ USDC។ហើយក្នុងថ្ងៃនេះ Stripe បានប្រកាសថាអតិថិជនទាំងអស់របស់ខ្លួននឹងទទួលបានភាពកាន់តែងាយស្រួលក្នុងការប្រើប្រាស់ Blockchain Avalanche ជាមួយនឹងសេវាកម្មរបស់ខ្លួន។

Ava labs គឺជាក្រុមហ៊ុនដែលនៅពីក្រោយ Blockchain Avalanche បានអោយដឹងថា Wallet របស់ខ្លូនដែលមានឈ្មោះ Core នឹងប្រើប្រាស់សេវាកម្ម Stripe ដើម្បីបម្លែងលុយជាគ្រ៊ីបតូក្នុង Blockchain។និយាយអោយខ្លីគឺ Avalanche នឹងសហការជាមួយ Stripe ដើម្បីអោយអ្នកប្រើប្រាស់អាចចូលទៅលេង Dapp ក៏ដូចជាផលិតផលគ្រ៊ីបតូផ្សេងៗក្នុង Avalanche បានកាន់តែងាយស្រួល។អ្នកប្រើប្រាស់នឹងអាចទិញកាក់ Avax បានដោយប្រើប្រាស់ប័ត្រ Debit ឬ Credit របស់ពួកគេដោយមិនចាំបាច់ឆ្លងកាត់ Crypto Exchange។

ប្រភព ៖ Decrypt