Elon Musk នឹងបើកអោយយកកាក់ Dogecoin ទៅទិញសម្ភារប្រើប្រាស់របស់Spacex បាន ហើយអនាគតអាចនឹងអោយយកទៅចាយជាមួយសេវាកម្ម Starlink

នាយកប្រតិបត្តិរបស់ Tesla និង SpaceX លោក Elon Musk បានអោយដឹងថ្មីៗនេះថាមិនយូរទេ Spacex និងទទួលយកការចាយជាកាក់Dogecoin ដូចដែលទទួលយកជាមួយការចាយកាក់Dogecoin ជាមួយTesla ហើយថ្ងៃអនាគតអាចនឹងយកកាក់Dogecoin ទៅប្រើប្រាស់សេវាកម្មInternet របស់Starlink ថែមទៀតផង។

លោកElon Musk បានបញ្ចេញពត៏មានខាងលើនេះតាមTwitter របស់លោក ហើយគ្រាន់តែពត៏មាននេះបានចេញភ្លាមវាក៏ធ្វើអោយតម្លៃរបស់ Dogecoin ឡើងភ្លាមតែម្តងទាំងដែលកាក់ធំកំពុងតែចុះដែលវាបានឡើងពី $0.078399 ទៅ $0.084927 ដល់ទៅ 8%។ គួរអោយដឹងផងដែលថា ក្រុមហ៊ុន Tesla បានអនុញ្ញាត្តិអោយយក កាក់Dogecoin ទៅទិញ ផលិតផលTesla តាំងពីខែមករាមកម៉្លេះ។ Tesla ក៏ធ្លាប់អោយយកកាក់Bitcoin ទៅទូទាត់ប្រាក់ក្នុងក្រុមហ៊ុនTesla ផងដែរតែវាបានផ្អាកទៅវិញដោយសារElon musk បានអោយដឹងថាBitcoin បានខ្ជះខ្ជាយថាមពលច្រើនពេកនៅពេលMine ហើយ Elon musk នឹងអោយ Tesla ទទួលយកកាក់Bitcoin ឡើងវិញបើសិនបើ Miner bitcoin ព្រមប្រើថាមពលស្អាតក្នុងការmine អោយបានយ៉ាងហោចណាស់ 50%

elon musk tweet

ប្រភព: https://news.bitcoin.com/elon-musk-says-spacex-will-soon-accept-dogecoin-for-merchandise-starlink-subscriptions-could-follow