ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃ
ភាគហ៊ុនរបស់ធនាគារ Silvergate បានធ្លាក់ដល់ទៅ 50% ក្រោយពេលក្រុមហ៊ុនគ្រ៊ីបតូផ្សេងៗដែលជាអតិថិជនបានបញ្ឈប់ការទំនាក់ទនងជាមួយ Silvergate ដោយសារតែ Silvergate មិនព្រមបញ្ចេញទិន្នន័យហិរញ្ញវត្ថុប្រចាំឆ្មាំដែលហៅថា 10-k Filling។ក្រុមហ៊ុនធំៗដែលបានបញ្ឈប់ការប្រើប្រាស់ធនាគារនេះមានដូចជា Coinbase, Circle, Paxos, Crypto dot com, Bitstamp, Cboe Digital Market, Galaxy, និង Gemini។គួរអោយដឹងផងដែរថាធនាគារ Silvergate គឺជាធនាគារដែលផ្តោតទៅលើគ្រ៊ីបតូ និង ផ្នែក Fintech។
Ethereum ត្រៀមធ្វើការ Upgrade Shanghai Hardfork នៅក្នុង Network Goerli នៅថ្ងៃ14 ខែ មីនានេះហើយ។
FTX បានចេញមករាយការណ៏ថាលុយអ្នកវិនិយោគជាង 8.9 ពាន់លានដុល្លារត្រូវបានបាត់។នៅពេលដែល FTX ប្រកាសក្ស័យធន FTX មាននៅសល់លុយអ្នកវិនិយោគចំនួន2.7 ពាន់លានដុល្លារទាំងដែរតាមតួលេខលុយអ្នកវិនិយោគគឺត្រូវមាន 11.6 ពាន់លានដុល្លារ។FTX ធ្លាប់អោយក្រុមហ៊ុន Alameda Research ខ្ចីចំនួន9.3 ពាន់លានដុល្លារដូច្នេះមានន័យថាលុយអ្នកវិនិយោគគឺអាចនៅជាមួយ Alameda Research ហើយពេលដែល FTX អោយខ្ចីនោះនៅមិនទាន់ដឹងនៅឡើយទេថា FTX បានប្រកាសប្រាប់អ្នកវិនិយោគឬអត់?
យ៉ាងហោចណាស់ក៏មានអ្នកវិនិយោគលើទីផ្សារ Future ចំនួន78,842 នាក់ដែរដែលបានដាច់ Account នៅពេលដែល BTC ធ្លាក់ថ្លៃកាលព្រឹកមិញនេះហើយចំនួនទឹកលុយដែលបានខាតបង់គឺ 240.63 លានដុល្លារ។
ប្រភព: