ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃ

Binance បានបើកដាក់អោយប្រើផលិតផលថ្មីរបស់ខ្លួនដែលមានឈ្មោះថា Bicasso ដែលអនុញ្ញាត្តិអោយអ្នកប្រើប្រាស់អាចបង្កើត NFT ដែលបង្កើតដោយ AI សម្រាប់ដាក់ជា Profile រួចMint ដាក់ក្នុង Blockchain បាន។ CZ បានបញ្ជាក់ថាកំឡុងពេលសាកល្បងនេះ Binance អនុញ្ញាត្តិអោយអ្នកប្រើប្រាស់ Mint បានម្នាក់តែមួយប៉ុណ្ណោះហើយកំណត់ត្រឹម 10,000 NFT។មិនដល់3 ម៉ោងផង NFT ទាំងនោះត្រូវបានបង្កើតអស់បាត់ទៅហើយ។

Social Media ឈ្មោះ Bluesky ដែលបង្កើតដោយអតីតអ្នកចូលរួមបង្កើត Twitter បានដាក់អោយប្រើនៅក្នុង IOS ហើយ។ BlueSky គឺជាApp មួយដែលមានគោលបំណងមកជំនួស Twitter ក្នុង web3 ដែលវាស្រដៀងនឹង Twitter តែធ្វើការនៅក្នុង Web3។

ក្រុមហ៊ុនវិនិយោគ Robinhood បានបង្កើត wallet សម្រាប់គ្រ៊ីបតូដាក់អោយប្រើនៅក្នុង IOS ហើយរួមទាំងបើកអោយគ្រប់ប្រទេសអាចប្រើបានទៀតផង។ថ្ងៃដាក់អោយប្រើដំបូងៗ wallet នេះនឹងគាំទ្រកាក់ដូចជា COMP, MATIC, SHIB, SOL, UNI និង USDC។

Ethereum ត្រៀមនឹងដាក់អោយប្រើមុខងារ Account Abstraction ដែលអនុញ្ញាត្តិអោយអ្នកដែលបានបាត់ Private Key របស់ខ្លួនអាចយកកាក់របស់ខ្លួនមកវិញបាន។ការធ្វើបែបនេះគឺមានទាំងរឿងល្អនិងមិនល្អដែលមិនល្អគឺទាក់ទងនឹងសុវត្ថិភាពរបស់អ្នកប្រើប្រាស់។

Mt. Gox ត្រៀមនឹងពិចារណាទៅលើការសងកាក់ BTC​ ជូនអ្នកវិនិយោគវិញសម្រាប់វគ្គទីមួយគឺនៅថ្ងៃទី 10 ខែមីនានេះ។គួរអោយដឹងផងដែរថា Mt. Gox គឺជា Exchange ដែលត្រូវបានគេលួចកាក់BTC ដល់ទៅ 850,000 BTC តាំងពីឆ្នាំ 2014 ហើយភាគច្រើនជាកាក់របស់អ្នកវិនិយោគ។

Metamask បានផ្តល់ជូន Software ដែលអាចនាំយក wallet របស់ខ្លួនទីប្រើជាមួយ Unity ដែលជាក្រុមហ៊ុនផលិតហ្គេម។ការធ្វើបែបនេះវានឹងជួយអោយអ្នកផលិតហ្គេមអាចប្រើប្រាស់មុខងារទាក់ទងនឹង NFT កាន់តែងាយស្រួល។

ប្រភព:

https://www.coindesk.com/markets/2023/03/01/mt-gox-bankruptcy-repayments-unlikely-to-destabilize-bitcoin-ubs/

https://cointelegraph.com/news/mt-gox-repayment-registration-deadline-moved-to-march-2023