មកស្គាល់គម្រោង MONAD 🟣

ថ្ងៃនេះយើងមកស្គាល់ពីគម្រោង MONAD អោយកាន់តែច្បាស់ជាមួយនឹងចំនុចល្អរបស់វាបើធៀបជាមួយ Blockchain ដ៏ទៃដោយពួកយើងនឹងបែងចែកជាចំនុចធំដូចខាងក្រោម:

តើអ្វីជា MONAD ?

MONAD ជា Blockchain Layer1 ដែលគាំទ្រ EVM (មានន័យថាគម្រោងដែលកំពុងដំណើរការក្នុង Ethereum អាចយកតម្លើងបានភ្លាមៗក្នុង MONAD ផងដែរ) ចំនុចពិសេសមួយរបស់គម្រោងនេះដែលខុសពីគម្រោង EVM ដ៏ទៃគឺវាដំណើរការបែប Parallel ដែលវាមិនរងចាំអោយ Transaction មួយធ្វើចប់ទើបវាចាប់យក Transaction មួយទៀតមកធ្វើទេគឺវាប្រតិបត្តិ transaction ទាំងអស់ព្រមគ្នាតែម្តង។ ជាមួយនឹងដំណើរការបែប Parallel នេះគឺវាធានាបាននូវល្បឿនដែលលឿន និង អស់ gas fee ថោកជាង EVM ដ៏ទៃ។ តាមការរាយការណ៏របស់ MONAD គឺគម្រោងនេះអាចបញ្ចប់ Transactions បានដល់ទៅ 10,000 ក្នុង 1 វិនាទី, បង្កើត Block ដោយប្រើពេលតែ 1 វិនាទី, បញ្ចប់ Transaction បានចប់សព្វគ្រប់ (Finality) ដោយឆ្លងកាត់តែ 1 SLOT និង ប្រើប្រាស់សមីការត្រួតពិនិត្រឈ្មោះ MonadBFT ( Proof Of Stake – POS )។

MONAD performance
Distributed ledger technologies (DLT)

*រូបភាពខាងលើបង្ហាញពីបច្ចេកវិទ្យា DLT ដែលគម្រោង Blockchain ក្នុងលោកសព្វថ្ងៃកំពុងជ្រើសរើសប្រើប្រាស់ដែលមានដូចជា Bitcoin, EVM, Another VM, non-EVM Parallel execution និង EVM Parallel Execution។ MONAD ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយគឺ EVM Parallel Execution។

MONAD កំពុងត្រូវបានស្ថាប័នវិនិយោគលំដាប់លោកចាប់អារម្មណ៏

MONAD Labs គឺជាក្រុមការងារពីក្រោយគម្រោង MONAD កំពុងត្រូវបានស្ថាប័នវិនិយោគរៀបចំការវិនិយោគក្នុងចំនួនទឹកលុយដល់ទៅ 200 លានដុល្លារដែលដឹកនាំដោយ ក្រុមហ៊ុន Paradigm ។ Paradigm នឹងវិនិយោគចំនួន 150 លានដុល្លារទៅលើគម្រោង Blockchain Layer1 នេះដោយវាយតម្លៃក្រុមហ៊ុនដល់ទៅ 3 ពាន់លានដុល្លារហើយក៏កំពុងនិយាយជាមួយស្ថាប័នវិនិយោគដ៏ទៃផ្សេងទៀតដើម្បីអោយវិនិយោគជាមួយខ្លួន។

ឱកាសទទួលបានកាក់របស់គម្រោងនេះ

សព្វថ្ងៃគម្រោង MONAD កំពុងតែផ្តោតទៅលើសហគមន៏ដោយលើកទឹកចិត្តអោយសហគមន៏របស់ខ្លួនបង្កើត MEME និងចែករំលែកក្នុង Discord។ដូចនេះដើម្បីមានឱកាសទទួល Airdrop ពួកយើងត្រូវចូលទៅចូលរួមក្នុង Discord របស់ MONAD អោយបានច្រើនដើម្បីទទួលបាន Role ក្នុង Discord និងមួយទៀតគឺត្រូវរងចាំលេង Testnet របស់ MONAD ព្រោះមកដល់សព្វថ្ងៃវាអត់ទាន់បើកអោយប្រើ Testnet ទេ (ពេលបើកខ្ញុំនឹងមកចែករំលែកបន្តទៀត)។

រូបថតជាមួយ Cofounder និង Ecosystem growth របស់គម្រោង MONAD ក្នុងកម្មវិធី MONAD Thai First Meet Up សង្ឈឹមថានឹងមានកម្មវិធីបែបនេះនៅស្រុកខ្មែរយើងដែរ។

GMONAD

MONAD:

discord: https://discord.com/invite/monad

website: https://www.monad.xyz/

twitter: https://twitter.com/monad_xyz

telegram: https://t.me/monad_xyz

ប្រភព: Fortune crypto