ត្រីមាសទីពីរនេះ BNB Chain បានឈ្មះគ្រប់ Blockchain ដែលអាចបង្កើត Smart contract បាន។

BNB Chain ដែលបង្កើតដោយ ក្រុមហ៊ុន Binance បានកំពុងតែទទួលបានការទាក់ទាញចិត្តអ្នកលេង Web3 អោយមកប្រើប្រាស់ Chain របស់ខ្លួននេះបើយោងតាមរបាយការណ៏របស់ Messari។

តាមរបាយការណ៏វាបានបង្ហាញដូចខាងក្រោម:

NFT ដែលនៅក្នុងBNB Chain មានការទិញលក់យ៉ាងច្រើនគួរអោយកត់សម្គាល់ដែលក្នុងនោះមានអ្នកទិញ កើនដល់ 716% ហើយមានការលក់តកើន 634% ក្នុងត្រីមាសទីពីរគិតទៅការទិញលក់គឺប្រហាក់ប្រហែលនឹងការទិញលក់ក្នុង Blockchain Solana និង Flow ដែរ។

Gamefi សម្រាប់ផ្នែក Gamefi វិញ BNB chain ក៏មានអ្នកលេងកើនឡើងដល់35% ពីហ្គេមធំៗទាំងបីហើយមានអ្នកលេងកើនដល់ 60,000 អាចបង្កើតលុយបាន 14 លានដុល្លារ។

DEFI សម្រាប់ផ្នែក Defi ក្នុង BNB chain ហាក់ដូចជាមានចំនួនអ្នកប្រើប្រាស់ធ្លាក់ចុះដល់ទៅ 55% គឺពី 14 លានដុល្លារ នៅសល់ 6 លានដុល្លារ។ក្នុងនោះ Pancakeswap ក៏មានអ្នកប្រើប្រាស់ធ្លាក់ចុះធ្វើអោយចំនួនលុយនៅក្នុង Pancakeswap ធ្លាក់ចុះផងដែរ។ចំណែកការបង្ហោះ Smartcontract វិញ មានការកើនឡើង 31.7% តែបើមើលអ្នកបង្ហោះវិញគឺចេញពី Address តែមួយបើយើងគិតពីចំនួនអ្នកបង្ហោះដែលមិនមែនជាបុគ្គលតែមួយគឺមានចំនួនធ្លាក់ចុះដល់ទៅ 23.9%។សរុបមកក្នុងពេលទីផ្សារធ្លាក់យ៉ាងនេះហើយ BNB Chain អាចធ្វើបានបែបនេះចាត់ទុកថាល្អហើយបើប្រៀបធៀបជាមួយ Ethereum, Avalanche, Fantom និង Polygon។

ប្រភព: https://beincrypto.com/bnb-outperforms-other-smart-contract-networks-in-second-quarter