មកស្គាល់ DAPP ចំនួន10 ដែលរកលុយបានច្រើនជាងគេនៅខែមេសា, 2022

ទិន្នន័យគឺបានមកពី Tokenterminal ។ Dapp ពាក្រពេញរបស់វាគឺ Decentralized Applications ដែលមានន័យថា ជា វេបសាយ ជាប្រូក្រាម ឬជាកម្មវិធីទូរស័ព្ទប្រើប្រាស់ Blockchain ដើម្បីប្រតិបត្តិ ដូចជា វេបសាយលក់NFT វេបសាយប្តូរគ្រីបតូជាដើម។ ថ្ងៃនេះយើងនឹងមកស្គាល់ Dapps ចំនួន10ដែលរកលុយបានច្រើនជាងគេក្នុងខែមេសា ឆ្នាំ2022។

1. OPENSEA

Opensea ជាវេបសាយលក់ NFT ដែលមានឈ្មោះល្បីជាងគេមួយលើលោក។វាត្រូវបានបង្កើតឡើងដោយ លោក Alex Atallah និង Devin Finzer ក្នុងឆ្នាំ 2017​ដែលទទួលបានការវិនិយោគពី Y Combinator។ សព្វថ្ងៃOpensea បើកអោយលក់NFT ក្នុង Chain Ethereum, Solana, Klaytn, និង Polygon ដែលវាគិតអត្រាជើងសារពេលលក់ម្តងៗគឺ 2.5%។ ហើយOpensea បានរកចំណូលបានចំនួន 378 លានដុល្លារក្នុងខែមេសា។

2. UNISWAP

Uniswap ជា DEX(Decentralized Exchange) ជាកន្លែងប្តូរគ្រីបតូពីប្រភេទមួយទៅប្រភេទមួយទៀត។វាបានបង្កើតឡើងដោយ Heyden Adam។ ប្រភពចំណូលធំៗរបស់វាគឺការយកកម្រៃជើងសារ ចំនួន 0.3% រាល់ពេលមានការប្តូរគ្រីបតូ។

ចំណូលសរុបក្នុងខែមេសាគឺ 77.9 លានដុល្លារ។

3. LOOKSRARE

Looksrare ជាទីផ្សារលក់NFT ទើបតែបានបង្កើតឡើងក្នុងថ្ងៃទី 10 ខែមករា ដែលដឹកនាំដោយលោក Zodd និង Guts។ Looksrare គិតថ្លៃជើងសារតែ 2% ប៉ុណ្ណោះរាល់ពេលមានការជួញដូរ NFT ហើយអ្នកជួញដូរថែមទាំងបានមកវិញនៅ Token LOOKS មកវិញទៀតផង។

ចំណូលសរុបក្នុងខែមេសាគឺ 75.6 លានដុល្លារ។

4. CONVEX FINANCE

Convex ជាគម្រោងLiquid Staking សម្រាប់ អ្នកដែលមានCRV Token​ និយាយអោយស្រួលស្តាប់ទៅវាគឺជាវេបសាយដែលអោយអ្នកបង្កើត LP (ជាការយកToken 2 មកបូកបញ្ចូលគ្នាដើម្បីរក្សាតម្លៃរបស់ Token ណាមួយ)ហើយយក LP នោះទៅដាក់Stake ដើម្បីបានToken CRV ជារង្វាន់ត្រឡប់មកវិញ។

ចំណូលសរុបក្នុងខែ មេសាគឺ 42.7 លានដុល្លារ។

5. PANCAKESWAP

PancakeSwap គឺជាDEX ក្នុង BNB Smart chain ដែលមានToken Cake ជា Governance Token ក្នុងPancakeswap យើងអាច Farm, Stake, លេងឆ្នោត, ទិញNFT ជាដើម។

ចំណូលក្នុងខែ មេសាគឺ 41.8 លានដុល្លារ។

6.DYDX

Dydx គឺជា Decentralized Exchange ក្នុង Ethereum chain បង្កើតដោយ dYdX Foundation ដែលមានចំនុចពិសេសគឺអោយអ្នកប្រើប្រាស់ Leverage បាន ហើយថែមទាំងបានLayer2 Blockchain របស់ zkSTARKS (Starkware) ដែលជួយអោយមានល្បឿនលឿននិងអស់Fee ថោក។

ចំណូលខែមេសាគឺ 40.6លានដុល្លារ។

7. LIDO FINANCE

Lido Finance ជា Liquid Staking នៅក្នុង Ethereum តែសព្វថ្ងៃវាបានពង្រីកខ្លួនទៅ ប្រើប្រាស់ chain Terra, Solana, Kusama, និង Polygonចំណូលភាគច្រើនបានពីថ្លៃជើងសារ ដែលបានពី Stake Validator។

ចំណូលក្នុងខែមេសាគឺ 35.2 លានដុល្លារ។

8. AAVE

AAVE ជាPlatform ផ្តល់កម្ចី និង បញ្ញើរ ក្នុងEthereum ដែលអ្នកប្រើប្រាស់អាចយកលុយមកផ្ញើរ និង ខ្ចីក្នុងវេបសាយនេះបាន។ ចំណូលភាគច្រើនគឺបានពី ថ្លៃជើងសារពេលខ្ចីនិង ផ្ញើរគ្រីបតូ។

ចំណូលសរុបក្នុងខែមេសាគឺ 19.5លានដុល្លារ។

9. SUSHISWAP

Sushiswap ជាDEX នៅក្នុង Ethereum និង Polygon chain ត្រូវបានបង្កើតឡើងក្នុងខែ កញ្ញា ឆ្នាំ 2022 ដោយលោក Chef Nomi និង 0xMaki ដែលបានយកកូដពី Uniswap។

ចំណូលក្នុងខែមេសាគឺ 11.9 លានដុល្លារ។

10. COMPOUND

Compound ជាPlatform ផ្តល់កម្ចី និង បញ្ញើរ ក្នុងEthereum chain។

ចំណូលក្នុងខែមេសាគឺ 9.7 លានដុល្លារ។

សរុបមកក្នុងខែមេសានេះយើងឃើញថា វេបសាយទាក់ទងនឹង NFT គឺឈរនៅលំដាប់ទីមួយ ហើយ DEX និង Lending Platform គឺនៅលំដាប់បន្ទាប់។