Ragnarok Labyrinth NFT ជាហ្គេម Free to play &Play to earn ដែលជាហ្គេមបំលែងពីហ្គេម Ragnarok Online

Rangnarok Labyrinth NFT ជាហ្គេមដែលអ្នកទាំងអស់គ្នាអាចលេងបានដោយមិនគិតថ្លៃ ហើយអាចរកលុយបានមកវិញជា Token របស់វាផងដែរ។ សួរថាបានលុយច្រើនអត់ ចម្លើយគឺមិនសូវជាបានច្រើនទេតែសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមស្រាប់ហើយខ្ញុំគិតថាវាក៏មិនខាតអីដែរគ្រាន់តែលេងយកសប្បាយផង ហើយ អាចរកលុយបានទៀតមានរឿងអីមិនល្អ។ Rangnarok Labyrinth NFT ជាហ្គេមក្នុងទូរស័ព្ទលេងបានទាំង Iphone និង Android។ វាជាប្រភេទហ្គេម Idle MMORPG (ជាប្រភេទអនឡាញមិនចាំបាច់លេងដោយផ្ទាល់ គឺយើងអាចដាក់អោយវាលេងAuto បាន)៕ ដើម្បីដកជាលុយបានយើងត្រូវ រក Token ONBUFF POINT ដែលអាចរកបានដោយការបំពេញបេសកកម្មក្នុងហ្គេម ហើយប្តូរវាជា​ Token NEWTON រួច​យក NEWTON ប្តូរជា ONIT ដើម្បីផ្ញើរទៅCrypto exchange ដើម្បីដកជាលុយ បញ្ជាក់ហ្គេមនេះគឺនៅក្នុងChain Ethereum ចឹងពេលផ្ញើONIT ទៅកាន់Crypto exchange យើងចាំបាច់ត្រូវមាន Eth ដើម្បីបង់ថ្លៃGas។

នៅក្នុង ហ្គេមមានតួអង្គ4អោយយើងលេង Swordman, Mage, Archer, Thief។ ហើយការលេងចំនួន 6បែប: Explore the labyrinth, Party (អញ្ចើញមិត្តភក្តិមកលេងជុំគ្នា), PVP (វាយគ្នារវាងអ្នកលេងជាមួយអ្នកលេងដ៏ទៃទៀតដើម្បីបានរង្វាន់), Boss Fight (វែជាមួយមេ), Customization(ការតុបតែងតួអង្គ), Exchange everything(ទិញលក់របស់របររវាងអ្នកលេងជាមួយអ្នកលេងនៅក្នុងហ្គេម)។

Ragnarok Labyrinth Trailer

លីងទៅកាន់ហ្គេម: https://labyrinthnft.gnjoy.id/en#home