មកស្គាល់ហ្គេម3ដែលស្រដៀងទៅនឹងហ្គេមStepn

ដូចដែលអ្នកបានដឹងហ្គេមStepn គឺជាហ្គេម(Game Exercise To Earn)ដែលអ្នកត្រូវទិញស្បែកជើងNFTហើយយកមករត់ដើម្បីបានលុយមកវិញ។ ហើយថ្ងៃនេះពួកយើងនឹងចែករំលែកហ្គេម3 ផ្សេងទៀតដែលស្រដៀងទៅនឹងហ្គេមStepn ដែរត្រង់ថាយើងហាត់ប្រាណហើយបានជាកាក់ត្រឡប់មកវិញ​ យ៉ាងណាមិញវាក៏មិនដូចហ្គេមStepn ទាំងស្រុងនោះដែរ។

Not Financial Advice – មិនមែនជាដំបូន្មានហិរញ្ញវត្ថុ

1. WIRTUAL

Wirtual មានToken ឈ្មោះថា wirtual នៅក្នុង Binance smart chain។ វាមានអោយដោនឡូតជា កម្មវិធីទូរស័ព្ទមានទាំង Android និង IOS។ ក្នុងហ្គេមយើងត្រូវហាត់ប្រាណ មានដូចជា រត់ ហែលទឹក ជិះកង់ ដើរ រាំ លើកទំងន់ជាដើម នៅពេលហាត់ប្រាណចប់យើងត្រូវបញ្ចូលពត៏មានទៅក្នុង App ដើម្បីប្រកួតគ្នាយកលំដាប់ខ្ពស់។ អ្នកដែលបានលំដាប់ខ្ពស់អាចរកលុយបាន $50+ ក្នុងមួយថ្ងៃ។ ក្នុង App នេះវាមានមុខងារអោយយើងភ្ជាប់ Third party app (strava, fitbit, garmin, apple health, huawei health) ជាមួយវាទៀងផងដើម្បីបង្កើនភាពងាយស្រួលពេលបញ្ចូលទិន្នន័យ។ វាមានជាEvent អោយយើងចូលរួមដែលយើងចាំបាច់ត្រូវចំណាយលុយដើម្បីទិញសំបុត្រចូលរួម ហើយយើងបានមកវិញនៅToken របស់វាក្រោយពីយើងបានបំពេញevent របស់វាចប់។​វាក៏មានAvatar NFT ផងដែរ។

លីងសម្រាប់ទៅកាន់ Wirtual: wirtual

2. Sweatcoin

Sweatcoin ក៏ជាApp មួយទៀតដែលអនុញ្ញាត្តិអោយអ្នករក Token sweat បានដោយFree ដោយគ្រាន់តែអ្នកដើរ ឬ រត់ វានឹងចាប់ផ្តើមរាប់ជំហានជើងដើររបស់យើងហើយវានឹង ផ្តល់ជា Sweat coin ជាreward។ Sweatcoin វាស្ថិតនៅក្នុង Near Protocol ដែលជាBlockchain សម្រាប់Gamefi, NFT និង Web3 ផងដែរ។ ចំពោះSweatcoin ដែលអ្នករកបានអ្នកអាចយកទៅទិញរបស់របរ នៅក្នុង App ដែលបានចាប់ដៃគូរជាមួយក្រុមហ៊ុនផ្សេងៗនៅក្នុងApp តែម្តង។សព្វថ្ងៃវានៅមិនទាន់ដាក់លក់Token របស់ខ្លួននៅក្នុង Exchange ណាមួយនៅឡើយទេ។

លីងដើម្បីដោនឡូតApp: Sweatcoin

3. Calo

Calo ជាហ្គេមមួយទៀតរបស់វៀតណាម នៅក្នុង Binance Smart chain។ Calo មានToken ឈ្មោះ CALO ដែលអ្នកអាចរកទិញបាននៅក្នុង Pancakeswap។ ហ្កេមនេះមានNFT ជាស្បែកជើងស្រដៀងនឹងStepn ដែរ។ នៅពេលដែលយើងមានNFT យើងអាចយកស្បែកជើងនឹងទៅរក ដើរហាត់ប្រាណដើម្បីបានរង្វានើមកវិញជា Fit និង Calo token។នៅក្នុងហ្គេមបានបែងចែកការលេងជា3 ទីមួយ Single mode ដែលអ្នកពាក់ស្បែកជើងហើយរត់ 1 Stamina រត់បាន 5នាទី ទី2 challenge ជាការប្រកួតគ្នាដើម្បីបានរង្វាន់ Challenge mode វាមានជារៀងរាល់សប្តាហ៏ និង ខែ, ទី3 Minting អ្នកលេងយកស្បែកជើង2បូកបញ្ចូលគ្នាដើម្បីបង្កើតស្បែកជើងថ្មីមួយ។

លីងទៅកាន់ Calo: Calo