BAYC(Bored Ape Yacht Club) បានប្រកាសថាខ្លួននឹងបើកអោយទិញដីហ្គេម Otherside នៅថ្ងៃស្អែកដែលត្រូវនឹងថ្ងៃ 1 ខែឧសភា វេលាម៉ោង 8 ព្រឹក។

Yuga Labs ដែលជាម្ចាស់collection NFT ដែលមានតម្លៃរាប់លានដុល្លារ (BAYC, CryptoPunk) បានអោយដឹងក្នុងTwitter របស់ខ្លួនថា ពួកយើងនឹងបើកអោយទិញប្លង់ដី(Otherdeeds)នៅក្នុង Metaverse Game ខ្លួនដែលមានឈ្មោះថា Otherside នៅថ្ងៃស្អែក ម៉ោង 8 ព្រឹកដែលនឹងមានប្លង់ដីចំនួន 55,000 ប្លង់ដី ហើយប្លង់ដីនីមួយៗគឺមានតម្លៃ 305APE($6,000 – $7,300)- បញ្ជាក់ APE គឺជាToken របស់BAYC ដែលបានដាក់លក់ក្នុងBinance កាលពីខែមុន។ យប់នេះនៅម៉ោង11 យប់Yuga Labs នឹងបើកអោយចូលលេងហ្គេម Otherside របស់ខ្លួនដែលអ្នកទាំងអស់គ្នាអាចចូលលេងបានដោយ Free។

វត្តមាននៃ Otherside នេះហើយដែលធ្វើអោយតម្លៃ Token APE ឡើងពី $17 ទៅ $24 ហើយធ្លាក់មកវិញនៅ $22 កាលពីថ្ងៃសុក្រនេះ។ នៅក្នុងហ្គេមOtherside មិនមែនតែ NFT របស់BAYC ប៉ុន្នោះទេវាមានផ្សំជាមួយNFT ល្បីៗជាច្រើនទៀតដូចជា: Cool cats, World of women, Nouns, និង CrypToadz

ពត៏មានសំខាន់សម្រាប់អ្នកដែលចង់ទិញដីក្នុង Game Otherside:

  1. តម្លៃដីគឺមានតម្លៃ 305Apecoin ក្នុងមួយប្លង់
  2. វេបសាយដើម្បីទិញ: https://otherside.xyz/
  3. KYC: https://somethingisbrewing.xyz/
  4. Pre-approval សម្រាប់ Apecoin: ថ្ងៃនេះម៉ោង 8 យប់
  5. បើកអោយលេងOtherside ថ្ងៃនេះម៉ោង 11 យប់
  6. បើកអោយទិញដីថ្ងៃស្អែកម៉ោង 8 ព្រឹក។

សម្រាប់ពត៍មានលម្អិតសូមតាមដាន Twitter របស់​ othersidemeta

Tweet របស់ Othersidemeta