Dark Eden គឺជាហ្គែមNFT ថ្មីមួយទៀតនៅក្នុង Wemix chain ដែលនឹងបើកអោយលេងឆាប់ៗនេះ។

Dark Eden គឺជាហ្គែមប្រភេទ MMORPG (ពិភពបើកអនឡាញ) ដែលមានពីរអំបូរអោយអ្នកលេងជ្រើសរើស Slayer(អ្នកសម្លាប់) និង Vampire(បិសាចជញ្ជក់ឈាម)។ Dark Eden គឺជាហ្គែមNFTមួយក្នុងចំណោមហ្គែមជាច្រើនទៀតនៅក្នុង Wemix chain ។ហ្គែមនេះមានToken ចំនួនពីរ: Token ទីមួយមានឈ្មោះ Tier Medal ប្រើក្នុងការUpgrade តួអង្គ និងទិញរបស់ឬអាវុធក្នុងហ្គែម អ្នកអាចរកវាបានតាមរយ:ការលេងហ្គែមឬយកToken Debcoមកប្តូរ ,Token ទីពីរមានឈ្មោះ Debco វាជាTokenដែលយើងអាចយកមកប្តូរជាលុយបានដោយយើងយកToken នេះប្តូរជាWemix នៅក្នុង Wemix wallet(ដោនឡូតក្នុងទូរស័ព្ទ) ហើយវេរWemix ទៅExchange ដើម្បីដកជាលុយ ដើម្បីបានDebco យើងត្រូវយក Tier Medalមកប្តូរ។

Dark Eden មានសាច់រឿងអោយយើងលេងចំនួន4 Growth, Upgrade, Conquest, និង Racewar។ ហើយវានឹងបើកអោយលេងជាផ្លូវការនៅថ្ងៃទី 4, ខែឧសភា ខាងមុខនេះ។

dark eden m gameplay

ប្រភព: http://darkedenm.wemadeconnect.com/