តួលេខ CPI ប្រហារ Portfolio គ្រ៊ីបតូខ្ញុំហើយ

កាលពីម្សិលមិញ FED សហរដ្ធអាមេរិកបានប្រកាស តួលេខ PPI ម្តងហើយដែលតួលេខរបស់វាឡើងដល់ទៅ +0.4%(លើសពីការរំពឹងទុក) ដែលសរុបតាំងពីខែកញ្ញាឆ្នាំ 2021 មកគឺ 8.5%។ ឯថ្ងៃនេះ FED ក៏បានប្រកាសពីទិន្នន័យ CPI បន្ថែមមួយទៀតដែលតួលេខរបស់វាក៏បានឡើងលើសពីការរំពឹងទុកគឺ 8.3% រីឯការរំពឹងទុកគឺតែ 8.2% តែប៉ុណ្ណោះ។ តើអាតួលេខ CPI និង PPI ឡើង និង ចុះវាជះឥទ្ធិពលយ៉ាងណាដល់សេដ្ធកិច្ចពិភពលោក? ចម្លើយ: បើតួលេខCPI និង PPI ឡើងនោះមានន័យថាសេដ្ធកិច្ចកំពុងតែជាប់វិបត្តិអតិផរណាហើយដែលលុយចុះថោក ហើយ ទំនិញឡើងថ្លៃ ដើម្បីកែវិបត្តិនេះFED មានតួនាទីក្នុងការតម្លើងអត្រាការប្រាក់ដើម្បីធ្វើអោយលុយមានតម្លៃឡើងវិញ។សួរថាម៉េចបានតម្លើងអត្រាការប្រាក់ធ្វើអោយលុយឡើងថ្លៃ? ចម្លើយ: ងាយៗអ្នកអាចគិតថាជាទូទៅដើម្បីរកលុយបានយើងត្រូវធ្វើការដើម្បីប្តូរជាលុយតែលើកនេះគ្រាន់តែយើងដាក់លុយអោយធនាគារខ្ចីក៏យើងអាចបានលុយមកវិញច្រើនដែរដោយសារតែបានអត្រាការប្រាក់ខ្ពស់ដូច្នោះមានរឿងអីយើងមិនដាក់លុយចូលធនាគារពេលដាក់លុយចូលធនាគារនោះការចាយវាយក្នុងទីផ្សារនឹងថយចុះ រីឯ ក្រុមហ៊ុន ឬ អ្នករកសុីធំដែលធ្លាប់បានខ្ចីលុយធនាគារត្រូវក៏ប្រឹងយ៉ាងណាដើម្បីបានលុយសងធនាគារវិញព្រោះអត្រាការប្រាក់ឡើងខ្ពស់ពុំនោះទេទ្រព្យសម្បត្តិនឹងត្រូវបានរុឹបអូសការធ្វើបែបនេះនឹងធ្វើអោយលុយមានតម្លៃមកវិញព្រោះលុយជារបស់ដែលគេត្រូវការទាំងអ្នកខ្ចីលុយធនាគារ និង អ្នកដាក់លុយក្នុងធនាគារព្រោះអត្រាការប្រាកខ្ពស់។

CPI និង PPI ខុសគ្នាយ៉ាងណា? CPI គឺជាតួលេខបង្ហាញពីការចាយវាយរបស់ប្រជាជនបើតួលេខវាខ្ពស់មានន័យថាការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននឹងចាយវាយលុយច្រើនជាងមុនពីមុនធ្លាប់ចាយ 15$ ក្នុងមួយថ្ងៃឡើងដល់25$ ក្នុងមួយថ្ងៃ។ PPI គឺជាការចំណាយរបស់រោងចក្រក្នុងការផលិតផលិតផលមកលក់ក្នុងទីផ្សារបើវាឡើងខ្ពស់មានន័យថារោងចកករត្រូវចំណាយច្រើនដើម្បីផលិតផលិតផលមួយនោះដែលជាលទ្ធិផលរោងចក្រនឹងតម្លើងថ្លៃផលិតផលរបស់ខ្លួន។

FED គឺជាស្ថាប័នដែលធនាគារកណ្តាលសហរដ្ធអាមេរិកជួលដើម្បីរកដំណោះស្រាយសេដ្ធកិច្ចដូចជាការសម្រេចចិត្តក្នុងការតម្លើង ឬ បញ្ចុះអត្រាការប្រាក់ដូចដែលបានឃើញថ្ងៃនេះដោយសារ CPI និង PPI ឡើងខ្ពស់ដូច្នេះភាគរយដែលFED នឹងតម្លើងអត្រាការប្រាក់ដល់ 0.75% សម្រាប់ខែវិច្ខិកាដែលនឹងមកដល់នេះគឺខ្ពស់មែនទែន បូករួមជាមួយទិន្នន័យការមានការងារធ្វើរបស់ប្រជាជនសហរដ្ធអាមរិកមានការកើនឡើងផងដែរនោះ។ហើយការតម្លើងអត្រាការប្រាក់បែបនេះវានឹងធ្វើអោយតម្លៃភាគហ៊ុន និង​ គ្រ៊ីបតូធ្លាក់ចុះផងដែរ។

ដើម្បីតាមដានពត៏មានទាន់ហេតការណ៏ និង ចំណេះដឹងពីគ្រ៊ីបតូអ្នកអាចចូលរួមក្រុម VIP ដោយធ្វើតាមតំណនេះ: https://forms.gle/KkQnqFzdyTYDzvXFA

តួលេខ CPI
តួលេខ PPI
តម្លៃ មាស គ្រីបតូ និង ភាគហ៊ុនធ្លាក់ចុះពេល FED ប្រកាសពីទិន្នន័យ CPI