Binance បើកមូលនិធិជួយដល់អ្នកជីកកាក់គ្រ៊ីបតូក្នុងចំនួនទឹកលុយ 500 លានដុល្លារ

ដូចដែលបានកើតឡើងតម្លៃគ្រ៊ីបតូធ្លាក់ចុះ ការជីកកាក់កាន់តែពិបាកជាងមុន គម្រោងកាក់មួយចំនួនបានបញ្ឈប់ការជីកកាក់ និង ថ្លៃថាមពលអគ្គិសនីក៏កាន់តែកើនឡើងខ្លាំង វាបានធ្វើអោយក្រុមហ៊ុន ក៏ដូចជាអ្នកជីកកាក់គ្រ៊ីបតូតូទៅបានសម្រេចចិត្ត និង កំពុងតែសម្រេចចិត្តបញ្ចប់ការជីកកាក់គ្រ៊ីបតូតទៅទៀត។ ដោយសារតែឃើញបញ្ហានេះទើប Binance បានបង្កើតមូលនិធិមួយដើម្បីជួយជ្រោមជ្រែងដល់អ្នកជីកកាក់គ្រ៊ីបតូដើម្បីកុំអោយពួកគេបោះបង់មូលនិធិនេះមានសេចក្តីលម្អិតដូចខាងក្រោម:

  1. Binance បានបង្កើតមូលនិធិមួយដែលហៅថា Binance Pool ក្នុងនោះBinance បានត្រៀមលុយចំនួន 500 លានដុល្លារដើម្បីអោយអ្នកជីកកាក់សាធារណ ឬ ឯកជនខ្ចីដើម្បីបន្តការជីកកាក់របស់ខ្លួនតទៅទៀតតែពួកគេត្រូវយកទ្រព្យសម្បត្តិ ឬ កាក់គ្រីបតូដើម្បីទៅតម្កល់ហើយរយ:ពេលខ្ចីគឺ 18 ទៅ 24 ខែ។
  2. Binance Pool ថ្មីៗនេះបានបើកការMine(mining pool) កាក់ ETHW ដែលជាកាក់ចម្លងពីកាក់ Ethereum ចាស់ដែលនៅបន្តប្រើ Proof Of Stake។
  3. Binance មិនមែនជាក្រុមហ៊ុនទីមួយទេដែលបើកមូលនិធិជួយអ្នកជីកកាក់បែបនេះព្រោះមុននេះក៏មានក្រុមហ៊ុន rig-maker Bitman ក៏បានបើកមូលនិធិចំនួនទឹកប្រាក់250 លានដុល្លារដើម្បីទិញ ទ្រព្យសម្បត្តិដែលលែងត្រូវការពីក្រុមហ៊ុនជីកកាក់ដែរ។
  4. ក្រុមហ៊ុន DEFI ដែលមានឈ្មោះ Maple Finance បានបើកអោយអ្នកជីកកាក់ខ្ចីលុយជាមួយអត្រាការប្រាក់ 20%។ រីឯក្រុមហ៊ុន Grayscale វិញក៏បានការសេវាវិនិយោគដើម្បីអោយអ្នកវិនិយោគបានទៅវិនិយោគជាមួយហេដ្ធារចនាសម្ព័ន្ធនៃការជីកកាក់ដែលកំពុងចុះថោក។
  5. គួរអោយដឹងផងដែរថាកាលពីខែកញ្ញាកន្លងមកនេះមានក្រុមហ៊ុនជីកកាក់មួយដ៏ធំបានក្ស័យធនរួចមកហើយគឺក្រុមហ៊ុន Compute North ជាមួយបំណុល 500 លានដុល្លារ។
  6. ភាគហ៊ុនរបស់ក្រុមហ៊ុនជីកកាក់ដូចជា Riot Blockchain បានធ្លាក់ដល់ទៅ 70% រាប់តាំងពីដើមឆ្នាំ រីឯ ក្រុមហ៊ុន Marathin Digital Holding ក៏បានធ្លាក់ថ្លៃដល់ទៅ 65% ផងដែរក្នុងរយ:ពេលដូចគ្នា។

ប្រភព: https://www.coindesk.com/business/2022/10/14/binance-pool-starts-500-million-fund-to-support-bitcoin-mining/