Hacker រកលុយបាន 3ពាន់លានដុល្លារពីការ ហ៊ែក គម្រោងគ្រ៊ីបតូចំនួន 125 ដងក្នុងឆ្នាំនេះ

យោងតាមទិន្នន័យរបស់ Chainalysis បានអោយដឹងថាខែតុលា ជាខែដែលកើតមានហេតុការណ៏ហ៊ែកច្រើនជាងគេបំផុត ហើយ​បានបន្ថែមទៀតថាសម្រាប់ឆ្នាំនេះ Hacker បានរកលុយបានដល់ទៅ 3 ពាន់លានដុល្លារហើយសម្រាប់ឆ្នាំនេះជាមួយការហ៊ែកចំនួន 125 ដង។ ការហ៊ែកភាគច្រើនកើតមានទៅលើគម្រោង DEFI (Decentalized Finance)។

គ្រាន់តែថ្ងៃអង្គារ៏អាទិត្រមុនមានការហ៊ែកទៅលើគម្រោង4 បន្តបន្ទាប់គ្នារួមមាន Rabby, QANPlatform, Temple Dao និង Mango Markets ដែលក្នុងនោះ Mango Markets បានទទួលរងគ្រោះច្រើនជាងគេដែលបានបាត់បង់លុយដល់ទៅ 115 លានដុល្លារ។

គម្រោងទាក់ទងនឹង Cross-chain bridge ក៏ជាគោលដៅធំមួយរបស់ពួកHackers ដែរ។​កន្លងមកមានគម្រោងដែលជា​ Cross-chain bridge ត្រូវបានគេលួចលុយអស់ចំនួន 600 លានដុល្លារដែលស្មើនឹង 82% នៃចំនួនលុយដែលចោរបានលួចបានក្នុងខែនេះ ហើយស្មើនឹង 64% នៃចំនួនលុយដែរចោរបានលួចក្នុងឆ្នាំនេះទាំងមូល។ Chainalysis បានចាត់ទុកឆ្នាំ 2022 ជាឆ្នាំដែលមានការហ៊ែកច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។

ប្រភព: news.bitcoin.com