មករៀនពីមហាសេដ្ធីគ្រ៊ីបតូ Changpeng Zhao (1/12)

Changpeng Zhao (CZ) គឺជាអ្នកបង្កើត និង នាយកប្រតិបត្តិរបស់វេបសាយ និង App ឈ្មោះ Binance ដែលជា​កន្លែងទិញនិងលក់គ្រ៊ីបតូដ៏ធំជាងគេមួយក្នុងលោក។ មិនផ្លូវការសព្វថ្ងៃគាត់មានលុយ 17.4 ពាន់លានដុល្លារ។ គាត់ធ្លាប់បានលក់ផ្ទះ និង ទ្រព្យសម្បត្តិដែលអត់ប្រយោជន៏ទាំងអស់របស់គាត់ទៅទិញ BTC កាលពីតម្លៃរបស់វា​នៅ 600$/BTC នៅឆ្នាំ 2013។ ថ្ងៃនេះយើងមកដឹងពីផ្នត់គំនិតរបស់គាត់ទៅលើការរស់នៅ ធ្វើការ និង ការវិនិយោគដែលបែងចែកជា 12 អត្ថបទហើយនេះជាអត្ថបទទីមួយដែលយើងនឹងមកដឹងពីផ្នត់គំនិតរបស់គាត់ជាទូទៅដូចខាងក្រោម។

ត្រូវមានភាពយុត្តិធម៏ឬស្មើគ្នា មិនថារឿងស្នេហា ទំនាក់ទំនងក្នុងការងារ និង​ការរកស៊ីគឺយើងមិនត្រូវយកក្រឡាលើ ឬ យកប្រៀបគ្នាជាដាច់ខាត។ CZ គឺជាបុគ្គលដែលរាប់អានដៃគូរអាជីវកម្ម ឬ មិត្តភក្តិដោយមិនរើសអើង។គាត់បានបន្ថែមថាបើយើងធ្វើអ្វីចង់តែលេងក្រឡាលើគេនោះយើងនឹងមិនបានទៅណាវែងឆ្ងាយទេ។

រក្សាទំនាក់ទំនងអោយវែង និង យកគោលការណ៏ឈ្នះៗមកប្រើមិនថាការរកស៊ីឬទំនាក់ទំនងទូទៅទេ។គាត់បាននិយាយពីការរកស៊ីថាបើយើងត្រូវចរចាលើរឿងរកស៊ីអ្វីមួយយើងត្រូវធ្វើអោយប្រាកដថាទាំងសងខាងទទួលបានផលប្រយោជន៏ស្មើៗគ្នាដើម្បីរក្សាទំនាក់ទំនង ឬ ការចាប់ដៃគូរអាជីវកម្មមួយនេះអោយបានយូរអង្វែង។ហើយការដែលយើងរកតែដើរខ្សែលើគេនោះយើងនឹងមិនអាចទៅណាបានឆ្ងាយទេហើយចុងក្រោយវានឹងធ្វើអោយអ្នកមិនអាចរកដៃគូរដែលល្អដើម្បីដំណើរដ៏វែងឆ្ងាយបាន។

ត្រូវជៀសអោយឆ្ងាយពីទំនាក់ទំនងដែលមិនល្អ។ គាត់បាននិយាយថាលើលោកនេះពោរពេញទៅដោយបុគ្គលគ្មានសីលធម៏ និង អត្មានិយមដូច្នេះយើងត្រូវហ៊ានកាត់ការបុគ្គលបែបនោះចោរពីជីវិតរបស់អ្នកអោយបានមិនថាទាក់ទងនឹង ស្នេហា មិត្តភក្តិ ឬ ដៃគូរអាជីវកម្មទេ។បុគ្គលទាំងនោះច្រើនតែ បំផ្លាញពេលវេលារបស់អ្នក ទាមទារចំណាប់អារម្មណ៏របស់អ្នក ខឹងយើងលើរឿងតូចតាចដែលមិនមានអ្វីអស្ចារ្យសោះ ឃើញតែទ្រព្យសម្បត្តិរបស់អ្នក។

ត្រូវតែធ្វើរឿងដែលចាំបាច់ និង​ ត្រឹមត្រូវមិនមែនរឿងដែលងាយស្រួលទេហើយសិក្សាអោយបានស៊ីជម្រៅនិងក្រមសីលធម៏មុននឹងសម្រេចចិត្តធ្វើរឿងទាំងនោះ។

ការផ្តោតអារម្មណ៏។ ភាពជោគជ័យមិនមែនកើតមកពីរឿងច្រើនដែលអ្នកបានធ្វើទេគឺកើតមកពីការធ្វើរឿងពីរ បីដែលអ្នកគិតថាសំខាន់ហើយផ្តោតទៅលើរឿងពីរ បីនោះអោយបានល្អ។គាត់បានបន្ថែមថារាល់ថ្ងៃគឺគាត់ហាត់ប្រាណ 30 នាទី ហើយអត់មានហាត់យកសាច់ដុំអីទេហើយពេលវេលារបស់គាត់គឺមានតម្លៃណាស់។

ការគិតវិជ្ជមាន។ ដើម្បីជោគជ័យបានយើងត្រូវមានសុខភាពទាំងផ្លូវកាយ និង ចិត្ត។យើងត្រូវមានទំនួលខុសត្រូវនិងមានមោទនភាពទៅលើរឿងដែលខ្លួនបានធ្វើ។

ត្រូវរៀនរហូត។ពិភពលោកដើរលឿនណាស់ដូច្នេះដើម្បីតាមអោយទាន់គេយើងត្រូវរៀនរហូតដូចជា អានសៀវភៅ ប្តូរទីលំនៅ ដើម្បីទៅមើលពិភពខាងក្រៅថាគេដើរដល់ណាហើយ។គាត់បានបន្ថែមថាការសរសេរនិងចែករំលែកអ្វីដែលអ្នកទទួលបានពីការអានសៀវភៅវានឹងជួយអោយពត៏មានដែលអ្នកបានពីការអានសៀវភៅកាន់តែមានសណ្តាប់ធ្នាប់ និង ប្រសិទ្ធិភាពជាងមុន។

ប្រភព: https://www.binance.com/en/blog/from-cz/czs-principles-6343713009794494746