មកស្គាល់កាក់ Aptos (APT) ដែលនឹងដាក់លក់ក្នុង Binance ថ្ងៃស្អែកនេះម៉ោង 8 ព្រឹក

មិនមែនដំបូន្មានក្នុងការវិនិយោគ

Aptos គឺជា Blockchain Layer 1 ហើយប្រើបច្ចេកវិទ្យា Proof Of Stake មិនអាចជីកកាក់់បានទេ។ Blockchain Layer1 មានន័យថាជា Blockchain ដែលមិនពឹងពាក់លើ Blockchain ដ៏ទៃដើម្បីធ្វើ Transaction វាដូចគ្នាទៅនឹង Ethereum, Solana, Cardano ផងដែរ។ សម្រាប់ការធ្វើ Dapp ក្នុងគម្រោងនេះគឺអ្នកអភិវឌ្ឃន៏ត្រូវប្រើភាសា Move Programming Language និង មាន Virtulamachine ដូចទៅនឹងBlockchain ដ៏ទៃដែរ។កាក់ APT ត្រូវបានយកទៅប្រើដើម្បីបង់ថ្លៃ Gas fee និង​ចែកជូនអ្នក Stake ដែលជា Validator។ គម្រោងនេះទើបតែបើក Mainnet របស់ខ្លួននៅថ្ងៃទី 12 កន្លងមកនេះ ហើយបានតាំងខ្លួនថាជា Solana Killer ដោយអួតថាខ្លួនអាចដំណើរការ Transaction បានចំនួន 130,000 ដងក្នុងមួយវិនាទី បើប្រៀបធៀបជាមួយ Ethereum គឺ 30 ដងក្នុងមួយវិនាទី។ស្ថាបនិករបស់គម្រោងនេះជាអតីតបុគ្គលិក Facebook និង​ទទួលបានការវិនិយោគចំនួនលុយ 150 លានដុល្លារដែលដឹកនាំដោយក្រុមហ៊ុន FTX Venture កាលពីថ្ងៃទី 25 ខែកក្កដាកន្លងទៅ។

កាក់របស់គម្រោងនេះមិនធ្លាប់បានលក់ជា ICO ឬ ទទួលបានការអោយតម្លៃនៅឡើយទេដូចនេះសម្រាប់អ្នកចង់វិនិយោគចូរប្រុងប្រយ័ត្នមែនទែនព្រោះថ្ងៃដែលវាList លក់ដំបូងៗអាចមានការ FOMO ច្រើនដែលធ្វើអោយតម្លៃវាឡើងខ្ពស់លើសតម្លៃសាកសមរបស់វា។សម្រាប់កាក់ List ថ្មីបែបនេះគឺ 50:50 ដែលយើងអាចរកចំណេញពីវា។ គួរអោយដឹងផងដែរថាគ្រ៊ីបតូ Exchange ដែលនឹង List លក់កាក់នេះនៅថ្ងៃដំបូងមានដូចជា Coinbase, Binance, OKX, FTX, Huobi,Gate io។

សម្រាប់ការបែងចែកកាក់របស់គម្រោងនេះអ្នកអាចមើលក្នុងរូបភាពខាងក្រោម:

  1. កាក់នេះបានបង្កើតចំនួន 1 ពាន់លានកាក់នៅថ្ងៃដាក់អោយប្រើMainnet របស់ខ្លួននៅថ្ងៃទីមួយ។
  2. កាក់ 510 លានចែកជូនសហគមន៏របស់គម្រោង។
  3. 190 លានចែកជូនអ្នកអភិវឌ្ឃន៏។
  4. ហើយនៅសល់ទាំងប៉ុន្មាន(410 លាន)ចែកជូនអ្នកវិនិយោគនិង Aptos Foundation តែអត់ទាន់អោយភ្លាមៗទេសម្រាប់ចំណែកនេះគឺគម្រោងនេះនឹងចែកម្តងបន្តិចៗរយពេល10ឆ្នាំតែថ្ងៃList ដំបូងគឺវាចែកអោយ 125 លានកាក់។
ការបែងចែកកាក់ APT
តួលេខនៃការចែករយ:ពេល 10ឆ្នាំ។

សម្រាប់ Wallet ដែលអាចប្រើជាមួយគម្រោងនេះបានមានដូចខាងក្រោម:

Wallet ដែលអាចប្រើជាមួយ Aptos បាន

ប្រភព:

https://aptoslabs.com/

https://aptosfoundation.org/currents/aptos-tokenomics-overview

https://www.coindesk.com/business/2022/07/25/aptos-labs-raises-150m-to-revive-diem-in-ftx-ventures-led-funding-round/