កាលពីពេលថ្មីៗនេះ TRON Network បានប្រកាសបង្កើតStable coin របស់ខ្លួនដែលមានឈ្មោះថា USDD
សម្រាប់អ្នកដែលអត់ទាន់ស្គាល់តើអ្វីជា Stable coin និង Stable coin មានប៉ុន្មានប្រភេទអាចមើលវីដេអូនេះបាន។ កាលពីថ្ងៃទី 22 ខែមេសាកន្លងមកនេះTRON Network ដែលមានToken របស់ខ្លួនឈ្មោះថា TRX បានប្រកាសបង្កើតStable coinរបស់ខ្លួនដែលមានឈ្មោះថា USDD (Decentralized USD Stablecoin)។ Stable coin មួយនេះគឺជាប្រភេទ Non collateral ឬ algorithmic Stable coin ដែលធ្វើអោយ Token TRX ឡើងថ្លៃដល់ទៅ 7% ក្នុងតម្លៃ $0.07។ យើងមកប្រវត្តិខ្លះរបស់ TRON Network ទាំងអស់គ្នា Tron បានបង្កើតឡើងក្នុងឆ្នាំ 2017 ដោយលោក Justin Sun(ដែលធ្លាប់មានស្នាដៃជាមួយគម្រោង BitTorrent) ប្រទេសSingapore នៅពេលដែលCryptocurrency កំពុងតែឡើងថ្លៃខ្លាំងហើយក៏បានធ្លាក់ចុះមកវិញបន្ទាប់ពីនោះ។ វាបង្កើតឡើងដើម្បីជួយអោយការវេរលុយបានរហ័ស និង អស់Fee ទាប។វាអនុញ្ញាត្តិអោយDeveloper បង្កើត Dapp(Web3 app, defi) កន្លែងប្តូរលុយ សន្សំលុយ ខ្ចីលុយ ជាដើមនៅក្នុង Blockchainនិង តម្លើងSmartcontract បាន។Token TRX ធ្លាប់ឡើងថ្លៃខ្ពស់បំផុតគឺ $0.30 នៅឆ្នាំ 2018។
យើងមកនឹងមកនិយាយអំពី USDD វិញម្តង ដោយសារតែ USDD ជា Algorithmic ដូច្នេះវាអត់មានលុយដុល្លារសុទ្ធទុកតំកល់ដូច USDC, USDT, BUSD ទេ ដូច្នេះវាអាចនឹងប្រើវិធិសាស្ត្រ Burn Token TRX ដើម្បីរក្សាតម្លៃUSDD អោយនៅថេរ $1 ដូចនឹងUST របស់ LUNA ដែរ។
ប្រភព: https://decrypt.co/98428/tron-trx-token-jumps-launch-native-stablecoin