គ្រ៊ីបតូExchange Kraken ត្រូវបានបិទការផ្តល់សេវា Staking Crypto និងត្រូវបង់លុយចំនួន30លានដុល្លារក្នុងករណីមួយនេះ។កាលពីម្សិលមិញSEC ឬគណៈកម្មការមូលបត្រអាមេរិកបានចោទថាKraken បានផ្តល់សេវាវិនិយោគខុសច្បាប់ទៅអោយអ្នកវិនិយោគដែលអនុញ្ញាត្តិអោយអ្នកវិនិយោគយកលុយទៅតម្កល់ឬStaking រួចចែករង្វាន់អោយអ្នកវិនិយោគវិញជាកាក់ដោយប្រធានរបស់SECបានឡើកលើងមកថា តើKraken បានលុយឬកាក់មកពីណាចែកអោយអ្នកវិនិយោគ?តើKraken បានយកលុយដែលតម្កល់ទាំងនេាះរបស់អ្នកវិនិយោគទៅអោយគេខ្ចីឬយ៉ាងណា?ហើយអ្នកវិនិយោគបានកាក់ឬលុយតាមចំនួនដែលពួកគេគួរទទួលបានឬអត់ពីKraken? និយតករទីក្រុងNew York បានចាប់ផ្តើមស៊ើបអង្គេតទៅលើក្រុមហ៊ុនPaxos ដែលជាអ្នកនៅពីក្រោយការបង្កើតកាក់Stable Coin ដូចជាBUSD និង USDP។ពត៍មានលម្អិតយ៉ាងណានៅមិនទាន់ដឹងនៅឡើយតែរឿងដែលដឹងខ្លះៗគឺការស៊ើបអង្គេតលើកនេះគឺអាចពាក់ព័ន្ធនឹងរឿងលេចឡើងទាក់ទងនឹងនិយតកររបស់ធនាគារកណ្តាលសហរដ្ធអាមេរិកតម្រូវអោយPaxosដកសំណើរដើម្បីក្លាយទៅជាធនាគារពេញលេញ
Read more