ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 07 ខែ មីនា

Bitcoin Exchange ដែលបានបិទទ្វាកាលពីឆ្នាំ2014 ឈ្មោះ Mt.Gox អាចនឹងធ្វើការសងកាក់អោយម្ចាស់បំណុលវិញចាប់តាំងពីថ្ងៃទី 10 នេះតទៅ។សព្វថ្ងៃ Mt.Gox មានកាក់ BTC ចំនួន 137,890 BTC ឬ 3ពាន់លានដុល្លារនៅក្នុង Wallet របស់ពួកគេ។បើសិនជា Mt.Goxចាប់ផ្តើមចែកពិតមែនវាក៏អាចប៉ះពាល់ដល់តម្លៃកាក់ BTC ផងដែរ។ចុចលើតំណនេះដើម្បីមើលពីចំនួនកាក់ដែល Mt.Gox មាននឹងត្រៀមចែកអោយម្ចាស់បំណុល។

Collection NFT ថ្មីរបស់ក្រុម Yuga labs ម្ចាស់ស្នាដៃNFT រូបស្វាត្រូវបានដាក់ដេញថ្លៃបានសម្រេចនៅក្នុង Blockchain BTC ដែល NFT ដែលបានថ្លៃជាងគេបំផុតគឺមានតម្លៃ 7.11 BTC លំដាប់ទីពីរគឺ 7.0 BTC និងផ្សេងទៀតមានតម្លៃ 2.25 BTC។សរុបទាំងអស់គឺមានតម្លៃ 16.5 លានដុល្លារ។

Crypto Exchange Bybit ចាប់ដៃគូរជាមួយ Mastercard ដើម្បីបង្កើតប័ត្រដែលអាចអោយអ្នកវិនិយោគអាចប្តូរកាក់គ្រ៊ីបតូជាលុយធម្មតាបានដែលការចាប់ដៃគូរនេះនឹងបើកអោយប្រើនៅចក្រភពអង់គ្លេស​ និង អុឺរ៉ុប។

ធនាគារ Iron Bank ដែលជាDefi ធ្វើទៅលើការអោយកាក់ទៅក្រុមហ៊ុនដ៏ទៃទៀតខ្ចីបានធ្វើការបង្កក់កាក់របស់អ្នកវិនិយោគនៅក្នុង Platform Alpha Homora ដោយចោទថា Alpha Homora បានជំពាក់លុយខ្លួន37 លានដុល្លារ។

Crypto Exchange ដែលមានឈ្មោះល្បីល្បាញមួយនៅសហរដ្ធអាមេរិក Kraken មានបំណងក្នុងការបង្កើតធនាគារមួយរបស់ខ្លួនដោយសារឃើញថាធនាគារអាមេរិកសព្វថ្ងៃលែងសូវប៉ះពាល់ជាមួយគ្រ៊ីបតូ។

តាមរបាយការណ៏ FTX រក្សាកាក់ BTC អោយអតិថិជនចំនួន 1.6 ពាន់លានដុល្លារតែកាក់ BTC ដែល FTX មានសព្វថ្ងៃគឺមានតែ 1 លានដុល្លារប៉ុណ្ណោះ។

ប្រភព:

https://cointelegraph.com/news/yuga-labs-first-bitcoin-nft-auction-nets-16-5m-in-24-hours