មានរឿងអីកើតឡើងជាមួយ Crypto Exchange FTX (កាក់ FTT)

FTX គឺជាCrypto Exchange លំដាប់លេខ2 ក្នុងលោកបន្ទាប់ពី Binanceហើយថ្មីៗនេះ Exchange មួយនេះក៏បានទៅទិញក្រុមហ៊ុនវិនិយោគដែលបានក្ស័យធន ដូចជា Voyager ផងដែរ ហើយ​ មានតួលេខការទិញលក់គ្រ៊ីបតូគិតជាលុយក្នុងរយ:ពេល 24 ម៉ោងគឺជាង 2 ពាន់លានដុល្លារ។ តែរឿងដែលនឹកស្មានមិនដល់បានមកដល់កាលពីយប់មិញនេះ CZ ដែលជា CEO របស់ Cryto Exchange Binance បាន Tweet ក្នុង Twitter ថាBinance មានគម្រោងនឹងលក់កាក់ FTT ដែលខ្លួនបានក្រោយពេលដាក់ទុនវិនិយោគជាមួយ FTX កាលពីឆ្នាំមុនគិតជាលុយដុល្លារគឺ 2.1 ពាន់លានដុល្លារដែលរួមមានទាំងកាក់ BUSD និង FTT។ Binance បានអោយដឹងថាខ្លួននឹងមិនលក់ម្តងទាំងអស់នោះទេព្រោះវាអាចធ្វើអោយតម្លៃកាក់ FTT មានបញ្ហាគឺគេមានគម្រោងលក់ដោយប្រើរយ:ពេល 2 ទៅ 3 ខែ។ CZ និយាយថាខ្លួនគ្មានបំណងធ្វើបាបកាក់គូរប្រជែងនោះទេ។ សម្រាប់ Admin ដូចជាមិនសូវជឿទេដែលប្រើពាក្រថាមិនចង់ធ្វើបាបគូរប្រជែងនោះព្រោះFTX គឺ Crypto Exchange មិនតូចប៉ុន្មានទេក្នុងលោកបើទុកយូរថាមិនត្រូវអាចមកប្រជែងជាមួយBinance ក៏បាន។ ក្រោយពេល CZ ប្រកាសបែបនេះភ្លាមអ្នកវិនិយោគតូចៗចាប់ផ្តើមលក់កាក់ FTT ភ្លាមៗតែម្តងដែលធ្វើអោយកាក់ FTT ធ្លាក់ជាង 10% ភ្លាមៗតែម្តង។ ជាការណែនាំសម្រាប់អ្នកមានកាក់ក្នុង FTX បើអាចដកទុកក្នុង Wallet ខ្លួនឯងខាងក្រៅបានដកមកក្រៅសិនទៅព្រោះខ្លាច FTX មានបញ្ហាម៉េចៗទៅយើងអត់អាចដកកាក់បាន។ កាក់Stable Coin តម្កល់ទុកប្រើក្នុងពេលអាសន្នរបស់ FTX បានធ្លាក់ចុះយ៉ាងខ្លាំងក្រោយពេលមានរឿងនេះកើតឡើង។

ក្រោយពេល CZ បានប្រកាសក្នុង Twitter ស្រាប់តែមានរឿងអាស្រូវមួយចំនួនទៀតបានកើតឡើងចំពោះ FTX ដោយពួកគេគិតថា FTT គឺជាកាក់បង្កើតចេញពីខ្យល់ហើយឃោសនាដើម្បីធ្វើអោយតម្លៃឡើងថ្លៃរួចយកទៅអោយក្រុមហ៊ុនវិនិយោគលើគ្រ៊ីបតូ Alamenda Research ខ្ចី និង យកទៅប្តូរជាមួយភាគហ៊ុនរបស់ Alamenda Research ផងដែរ។ បញ្ជាក់: នេះគ្រាន់តែជាការសន្និដ្ធានរបស់អ្នកវិនិយោគប៉ុណ្ណោះតែការពិតយ៉ាងណានៅមិនទាន់ដឹងច្បាស់នោះទេ។ដោយអ្នកវិនិយោគហៅក្បួនបែបនេះថា FlyWheel Scheme ។ ហើយក្រុមហ៊ុន Alamenda Research ក៏មិនមែនក្រុមហ៊ុនតូចដែរព្រោះពួកគេមានលុយគ្រប់គ្រងដល់ទៅ 1.46 ម៊ឺនលានដុល្លារ។

flywheel scheme
flywheel scheme

ប្រភព: https://www.coindesk.com/markets/2022/11/07/open-interest-in-ftt-futures-doubles-to-203-million-as-binance-decides-to-sell-ftxs-native-token

CZ – Binance CEO Tweet